រូបត្លុក
ត្រីប្រភេទធំនៅក្នុងប្រទេសកម្ពុជាកំពុងឈានទៅរកស្ថានភាពផុតពូជ
×
ភ្នំពេញ៖ ទីណាមានទឹក ទីនោះមានត្រី។ ទីណាមានព្រៃ ទីនោះមានដើមឈើធំ។ ក្នុងទឹកមានត្រី ក្រោមដីមានរ៉ែ លើដីមានព្រៃ។ ពាក្យទាំងនេះ មានអត្ថន័យត្រឹមត្រូវពិតប្រាកដកាលពីជាង៣០ឆ្នាំមុន។ ប៉ុន្តែស្ថានភាពជាក់ស្តែងនៅកម្ពុជាពេលនេះ បង្ហាញថា មានមែនទឹក។ ប៉ុន្តែ មិនមានត្រីច្រើនទៀតទេ ពីព្រោះ បទល្មើសនេសាទកើតឡើងស្ទើររាល់ថ្ងៃ និងនៅគ្រប់ទីកន្លែង។ អ្នកជំនាញជលផល និងអ្នកនេសាទបានប្រកាសអាសន្នថា ត្រីប្រភេទធំនៅក្នុងប្រទេសកម្ពុជាកំពុងឈានទៅរកស្ថានភាពផុតពូជ៕
© រក្សាសិទ្ធិដោយ thmeythmey.com