អត្ថបទពាណិជ្ជកម្ម
លទ្ធផលនៃការប្រកួតពីបច្ចេកវិទ្យាសំរាប់វិស័យអប់រំលើកទីមួយ នៅក្នុងប្រទេសកម្ពុជា នៅពីថ្ងៃទី 7 ខែកក្ដដា ឆ្នាំ2015នេះ មជ្ឈមណ្ឌលកំសាន្ត Kids City បានរកឃើញម្ចាស់ជ័យលាភីដែល ឈ្នះពីការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដែលហៅកាត់ជាភាសាអង់គ្លេសថា “STEM” ។
ក្រោយពីមានការប្រឡងជំរុះជាច្រើនវគ្គអស់រយៈពេលប្រមាណជាងបីខែកន្លងមកនេះ ដោយមានចំនួន សិស្សចូលរួមសរុប120នាក់ ពីបណ្ដាសាលាជាតិ និងអន្តរជាតិ ព្រមទាំងមកពីអង្គការនានាផងដែរ។
ប្រធានផ្នែកនៃសាលវិទ្យាសាស្ត្រនៅ Kids City ឡូរ៉ា ប៊ូមបានមានប្រសាសន៍ថា៖ វិញ្ញាសារនៃការ ប្រឡងភាគច្រើនផ្តោតលើការងារជាក្រុម សំណួរបែបត្រិះរិះពិចារណា និងជំនាញវៃឆ្លាតក្នុងការដោះស្រាយបញ្ហា ដែលនាំឱ្យសិស្សានុសិស្សបានពង្រឹងបន្ថែមលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។
កម្មវិធីដ៏ល្អនេះក៏មានការជំរុញនិងលើកទឹកចិត្តពី Dr. Bryony Mathew ដែលជាអគ្គរាជទូតរងបេសកម្ម ស្ថានទូតអង់គ្លេស (Embassy Head of Mission) ដោយគាត់មានប្រសាសន៍ថា ៖ STEM មានសារ:សំខាន់ ណាស់ព្រោះវាពាក់ពន្ធ័ស្ទើរតែគ្រប់ផ្នែកនៃការរស់នៅរបស់មនុស្សដូចជា សម្លៀកបំពាក់ ថ្នាំពេទ្យ ឡាន ទូរស័ព្ទ កុំព្យូទ័រ និងសម្ភារៈប្រើប្រាស់សព្វថ្ងៃ។
ជាពិសេស ម្ចាស់សហការធំបំផុតគឺក្រុមហ៊ុនធានារ៉ាប់រង Prudential ដែលនាំឱ្យកម្មវិធីបង្កើតឡើងថែម ទាំងជួយឧបត្ថម្ភកម្មវិធីទាំងមូលនេះផងដែរ។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះសាលាដែលបានឈ្នះពីកម្មវិធីប្រកួតប្រជែង STEM លើកទី១នេះ៖
ជ័យលាភី ឈ្មោះសាលារង្វាន់ឧបត្ថម្ភដោយ Prudential
លេខ ១ Jay Pritzker Academy
- 1000$ទិញសៀវភៅពីMB
- សិស្ស៤០មកសាលវិទ្យាសាស្ត្រ
- ទទួលពាន និង មេដាយ
លេខ ២ AIM Rahab House Community School
- ៦៥០$ ទិញសៀវភៅពីMB
- កាដូ និងមេដាយ
លេខ ៣ Liger Learning centrer
- 350$ ទិញសៀវភៅពីMB
- កាដូ និងមេដាយ
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com