កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ទិញបានTuranប៉ុន្តែគេត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយទើបមានសិទ្ធិចូលលេង
×
ក្លិបយក្សអេស្ប៉ាញ Barcelonaបានចុះហត្ថលេខានាំយកខ្សែបម្រើArdaTuranពីក្លិប Atletico Madrid ហើយក្នុងតម្លៃ ២៩លានផោន (ជាង៤៦លានដុល្លារ) ប៉ុន្តែប្រធានក្រុមជម្រើសជាតិតួកគីរូបនេះ ត្រូវរង់ចាំរហូតដល់ខែមករា ឆ្នាំក្រោយ ទើបមានសិទ្ធិបង្ហាញខ្លួននៅលើទីលាន។
ខ្សែបម្រើ Turanមិនអាចលេងឲ្យBarcelona បាននៅរដូលកាលនេះបានទេដោយត្រូវចាំរហូតដល់ខែមករាព្រោះក្លិបយក្សអេស្ប៉ាញនៅជាប់បំរាមរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)ដោយមិនអាចទិញកីឡាករថ្មីបានដល់ឆ្នាំ២០១៦។ ម្ចាស់ការពារតំណែងជើងឯកអេស្ប៉ាញ La Ligaត្រូវបានហាមឃាត់មិនអោយទិញកីឡាករចូលក្នុងឆ្នាំ២០១៥ បន្ទាប់ពីរកឃើញថាបានធ្វើខុសលក្ខខណ្ឌរបស់FIFA លើការផ្ទេរកីឡាករក្រោមអាយុ ១៨ឆ្នាំ។
Turanវ័យ២៨ឆ្នាំរូបនេះ រកគ្រាប់បាល់បាន២២គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូ៣២ដងសម្រាប់៤រដូវកាលជាមួយ Atletico Madrid បន្ទាប់ពីផ្ទេរពី Galatasarayកាលពី២០១១មក។
ទោះជាយ៉ាងណាក៏ដោយBarcelona អាចលក់ Turanទៅឲ្យ Atleticoវិញដោយព្រមខាតបង់១០ភាគរយនៃតម្លៃដើមអំឡុងពេល២ថ្ងៃបន្ទាប់ពីបោះឆ្នោតរួចក្នុងខែកក្កដានេះប្រសិនបើប្រធានក្លិបថ្មីបោះឆ្នោតមិនពេញចិត្តកីឡាកររូបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com