ជាតិ
លោក ស ខេង ព្រមានមន្ត្រីដែលចាំជួយលោក សុខ ប៊ុន ឲ្យដកខ្លួនបន្ទាន់
× លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាឲ្យកម្លាំងនគរបាលជាតិតាមចាប់ខ្លួនលោក សុខ ប៊ុន ដែលគេសង្ស័យថាកំពុងលាក់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។ បញ្ជាលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបានធ្វើឡើង ខណៈលោក សុខ ប៊ុន បានប្រកាសលាលែងពីតួនាទីជាឧកញ៉ា និងសុំទោសកញ្ញាសាសាជាសាធារណៈនៅព្រឹកថ្ងៃទី១៤កក្កដានេះ។
មិនត្រឹមតែបញ្ជាឲ្យតាមចាប់លោក សុខ ប៊ុន ដែលត្រូវបានចោទប្រកាន់ពីបទប្រើហិង្សាលើកញ្ញាសាសាតែប៉ុណ្ណោះទេ ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានប្រកាសព្រមានឲ្យមន្ត្រីដែលចង់រត់ការក្នុងសំណុំរឿងប្តឹងផ្តល់លោក សុខ ប៊ុន ឲ្យដកខ្លួនជាបន្ទាន់ផងដែរ។
«ខ្ញុំក៏ដឹងដែរថា មន្ត្រីនគរបាលមួយចំនួនកំពុងព្យាយាមរារាំងករណីនេះ។ បើដឹងខ្លួន សូមដកខ្លួនចេញឲ្យហើយ ចៀសវាងមានបញ្ហាដល់ខ្លួន»។ លោកឧបនាយករដ្ឋមន្ត្រីថ្លែងយ៉ាងនេះនៅក្នុងសិក្ខាសាលាស្តីពីបញ្ហាបច្ចុប្បន្នភាពកិច្ចការព្រំដែននៅក្រសួងមហាផ្ទៃនៅព្រឹកមិញនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com