សុវត្តិភាព ចរាចរណ៍
បទល្មើស​ចរាចរណ៍១៤ចំនុច​ ដែល​ត្រូវ​ពិន័យ​ពី២៥០០០រៀល ទៅ១សែន​រៀល
25, Jul 2015 , 1:40 pm        
រូបភាព
ដោយ: ថ្មីៗ
ចាប់ពី​ថ្ងៃទី១ខែមករា​ឆ្នាំ២០១៦ នគរបាល​ចរាចរណ៍​នឹង​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី។ ពិន័យ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ពិន័យ​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បច្ចុប្បន្ន។



មាត្រា ៨៖  ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នកបើក​ទោចក្រយានយន្ត ឬ ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ ត្រីចក្រយានយន្ត​ចំនួន​ទឹកប្រាក់ ២៥ ០០០(ពីរម៉ឺន​ប្រាំ​ពាន់)រៀល អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន​ទឹកប្រាក់ ៥០ ០០០(ប្រាំ​ម៉ឺន)រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ចំនួន​ទឹកប្រាក់ ១០០ ០០០(មួយ​សែន)រៀល ចំពោះ​អំពើ​ល្មើស​ដូចខាងក្រោម៖

ក-    អ្នកបើកបរ​យានយន្ត​បើក​ដោយ​ពុំមាន​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម ឬ​ប្រើ​លិខិត​ធ្វើ​អាជីវកម្ម​ហួស​សុពលភាព។
ខ-    អ្នកបើកបរ​យានយន្ត​មិន​គោរព​តាម​លក្ខខណ្ឌ​សុខភាព​ដែល​តំរូវ​ឲ្យ​ពាក់​វែ​នតា។
គ-    អ្នកបើកបរ​យានយន្ត​ខុស​ទិស​ដែល​តំរូវ​ឲ្យ​ធ្វើ​ចរាចរណ៍ ឬ​បើកបរ​ជាន់​គំនូស​បង្ហូត​កណ្តាល​ទ្រូងផ្លូវ។
ឃ-    អ្នកបើកបរ​យានយន្ត​ហួស​ល្បឿន​កំណត់​ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង។
ង-    អ្នកបើកបរ​យានយន្ត​ល្មើស​នឹង​កា​ជៀស ការបត់ និង​ការ​ជែង។
ច-    បើកបរ​យានយន្ត​ល្មើស​នឹង​សិទ្ធិ​អាទិភាព​នៅ​ផ្លូវ​ប្រសព្វ។
ឆ-    អ្នកបើកបរ​យានយន្ត​ល្មើស​នឹង​ការប្រើប្រាស់​ភ្លើង​បំភ្លឺ ឬ​កែច្នៃ​ភ្លើង​បំភ្លឺ​ភ្លើង​សញ្ញា​នៃ​យាន​មិន
ត្រឹមត្រូវ។
ជ-    អ្នកបើកបរ​យានយន្ត​ដែល​មិនមាន ឬ មិន​ដំណើរការ​ភ្លើង​បំភ្លឺ ឬ ភ្លើង​សញ្ញា​នៃ​យាន។
ឈ-    អ្នកបើកបរ​យានយន្ត​មិន​គោរព​ផ្លាកសញ្ញា​ហាមឃាត់ ឬ ផ្លាកសញ្ញា​បញ្ជា ឬ ផ្លាកសញ្ញា​សិទ្ធិ​អាទិភាព ឬ​គំនូស​សញ្ញា​សម្រាប់​ថ្មើរជើង​ឆ្លងកាត់។
ញ-    អ្នកបើកបរ​យានយន្ត​ប្រព្រឹត្ត​មិន​រាងចាល​នូវ​អំពើ​ល្មើស​ស្តីពី​ការឈប់ ឬ ចត។
ដ-    អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​សំបក​កង់​សឹក​លើស​កម្រិត​កំណត់ ឬ រហែក ឬ ប្រេះ ឬ ប៉ោង។
ឋ-    អ្នកបើកបរ​យានយន្ត​មិន​គោរព​សញ្ញា​បញ្ជា​ចរាចរណ៍​របស់​ភ្នាក់ងារនគរបាល​ចរាច​រណ៍។
ឌ-    អ្នកបើកបរ​យានយន្ត​ផ្ទុកទំនិញ​ល្មើ​សនឹង​ចំណុច​ទី១ ទី២ ទី៣ ទី៤ ទី៥ មាត្រា៥៦ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។
ឍ-    អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ដែល​គ្មាន​រនាំង​សុវត្ថិភាព ឬ មាន​រនាំង​សុវត្ថិ​ភាពមិន​ត្រឹមត្រូវ​តាម​បណ្តោយ​តួ​រថយន្ត​ខាងក្រោម ឬ គ្មាន​គន្លឹះ​សុវត្ថិភាព​សម្រាប់​ភ្ជាប់​កុងតឺន័រ ឬ គន្លឹះ​សុវត្ថិភាព​សម្រាប់​ភ្ជាប់​កុងតឺន័រ​មិន​ដំណើរការ។




Tag:
 ច្បាប់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com