ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
បឹងកេតបន្តឈ្នះ ថាយហ្គឺរចូល Top 4 ខណៈណាហ្គាស្តារមុខមាត់ក្រោយចាញ់ផ្ទួនៗ
31, Jul 2015 ,
10:33 am
រូបភាព
×
ដោយ:
រួបរួម
នាការប្រកួតសប្តាហ៍ទី៩នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកកាលពីថ្ងៃព្រហស្បតិ៍ បឹងកេតអង្គរបន្តរក្សាកំណត់ត្រាមិនស្គាល់ចាញ់ក្រោយយកឈ្នះស៊ីម៉ាក់យូណាយធីត ៥-១ ខេមបូឌានថាយហ្គឺរចូលក្នុងតំបន់ Top 4 ក្រោយជ័យជម្នះ ៤-២ លើអាស៊ីអឺរ៉ុបយូណាយធីត ខណៈណាហ្គាវើលឈ្នះក្រសួងការពារជាតិ ២-១ ក្រោយបរាជ័យ៥លើកជាប់ៗគ្នា។
នៅលើទីលានបាទី បឹងកេតអង្គរ បានយកឈ្នះស៊ីម៉ាក់យូណាយធីត ៥-១ ដោយ ចាន់ វឌ្ឍនាកា រកបាន៥គ្រាប់តែម្នាក់ឯង។ ជ័យជម្នះនេះ នាំឲ្យបឹងកេតរក្សាការមិនស្គាល់ចាញ់ ហើយរក្សាចំណាត់ថ្នាក់លេខ១លើតារាង ខណៈ ចាន់ វឌ្ឍនាកា មានគ្រាប់បញ្ចូលទីសរុបរហូតដល់ទៅ១៩គ្រាប់។
សម្រាប់ការប្រកួតមួយគូទៀតនៅទីលានបាទី ផងដែរ ណាហ្គាវើល បានស្តារមុខមាត់ក្រោយបរាជ័យ៥ប្រកួតជាប់ៗគ្នា។ Barry Lelouma និង ឃឹម បូរី ជាអ្នកនាំជ័យជម្នះសម្រាប់ណាហ្គាវើល មុនពេលដែល ភួង សុខសាណា វាយបកតាមពីក្រោយសម្រាប់ក្រសួងការពារជាតិ។
នៅលើទីលានវេស្ទើនភ្នំពេញ ខេមបូឌានថាយហ្គឺរ បានយកឈ្នះអាស៊ីអឺរ៉ុប ៤-២ ។ ជ័យជម្នះនាំឲ្យថាយហ្គឺរឡើងទៅកាន់ចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន ខណៈអាស៊ីអឺរ៉ុប នៅតែត្រាំត្រែងក្នុងតំបន់គ្រោះថ្នាក់៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
4 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 សប្តាហ៍
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម