កីឡាជាតិ
ទិវារត់ប្រណាំងអន្តរជាតិចក្រភពអង្គរលើកទី២ នឹងរៀបចំនៅថ្ងៃទី៩សីហា លើទឹកដីអង្គរ
×
ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិក នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិចក្រភពអង្គរលើកទី២ នៅថ្ងៃទី៩ខែសីហាខាងមុខនេះ នៅទឹកដីអង្គរ ខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍Full Marathon នេះមានចម្ងាយ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង៤និង៣០នាទីព្រឹក ដោយដោយចាប់ផ្តើម និងបញ្ចប់នៅចំណុចមុខប្រាសាទអង្គរវត្ត។
អាជ្ញាធរនឹងបិទចរាចរណ៍ផ្លូវចំនួនផងដែរ ដើម្បីសម្រួលដល់ដំណើរការនៃការរត់ប្រណាំង ដែលនឹងធ្វើឲ្យមានការកកស្ទះជាអន្លើរ៕
© រក្សាសិទ្ធិដោយ thmeythmey.com