ជាតិ
កំហុសបច្ចេកទេស៖ UN ស្រង់សម្តីលោក ហ៊ុន សែន ប៉ុន្តែដាក់រូបមេដឹកនាំទីម័រខាងកើត រូបភាព និងសម្តី ដែលបណ្តាញសង្គម UN Women ដាក់ច្រឡំ
× តាមរយៈបណ្តាញសង្គមរបស់ខ្លួន ដូចជា ហ្វេសប៊ុក និង Twitter ជាដើម UN Women ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើការងារសមភាពយេនឌ័រ និងពង្រឹងអំណាចស្ត្រី បានដកស្រង់សម្តីមេដឹកនាំពិភពលោកជាង៨០ប្រទេសដែលថ្លែងសន្ទរកថានៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៧ ខែកញ្ញា ស្តីពីគោលនយោបាយយេនឌ័រ។
អ្វីដែលគួរឲ្យកត់សម្គាល់ UN Women បានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងទាក់ទងនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាស្តីពីការជំរុញសមភាពយេនឌ័រ។ រូបភាពដែលភ្ជាប់ជាមួយសម្តីនោះ មិនមែនជាលោក ហ៊ុន សែន នោះឡើយ ប៉ុន្តែជារូបរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើត លោក Rui Maria de Araújo ទៅវិញ។
មានអ្នកមិនស្គាល់បុរសខ្លាំងកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំ មែនឬ? អាចប្រហែលជាកំហុសបច្ចេកទេសរបស់ UN Women ពីព្រោះពួកគេបានសម្រេចដករូបភាព និងសម្តីនោះ ចេញពីបណ្តាញសង្គម Twitter និងហ្វេសប៊ុករបស់ខ្លួនហើយ។ នៅវេលាម៉ោង១១ព្រឹកនេះ UN Women មិនទាន់ចុះផ្សាយសម្រង់សន្ទរកថារបស់លោក ហ៊ុន សែន និងលោក Rui Maria de Araújo វិញឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com