ជាតិ
នយោបាយជាតិ
លោក ស ខេង និង លោក សម រង្ស៊ី នឹងជួបគ្នាម្ដងទៀតនៅថ្ងៃនេះ
× បើមិនមានអ្វីប្រែប្រួលនោះទេប្រធានក្រុមមតិភាគច្រើន និងភាគតិច នឹងជួបពិភាក្សាគ្នាលើបញ្ហាវិសោធនកម្មច្បាប់ជ្រើសរើសក្រុមប្រឹក្សាបោះឆ្នោតឃុំ-សង្កាត់ និងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ជាបន្ដទៀត នៅម៉ោង៥ល្ងាច ថ្ងៃសុក្រនេះ នាវិមានរដ្ឋសភា។
ចំណុចនៅសេសសល់ដែលគណបក្សទាំងពីរត្រូវវិសោធនកម្មច្បាប់បោះឆ្នោត ឃុំ-សង្កាត់លើ៥ចំណុច ក្នុងនោះមាន៖ ទី១ ការដង្ហែរក្បួនពេលឃោសនាបោះឆ្នោត។ ទី២ ការលើកស្លាកសញ្ញាគណបក្សនៅទីសាធារណៈ។ ទី៣ រយៈពេលនៃការឃោសនា។ ទី៤ ទោសបញ្ញត្តិទាក់ទងនឹងបេក្ខជនឈរឈ្មោះ និងទី៥ការដាក់ពិន័យលើមន្ត្រីសាធារណៈ។ ចំណែកការវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា គឺនៅសល់ចំណុចមួយចំនួន និងត្រូវកែសម្រួលពាក្យពេចន៍ខ្លះឡើងវិញ។
គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី រីឯខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ស ខេង ដោយមានវត្តមានចូលរួមពីក្រុមការងារចម្រុះនៃគណបក្សទាំងពីរដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com