ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
មហោស្រពភាពយន្តកូរ៉េ លើកទី៩ រឹតចំណងមិត្តភាពកូរ៉េ-កម្ពុជា
01, Dec 2015 ,
11:22 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំមហោស្រពភាពយន្តកូរ៉េ លើកទី៩ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅរោងភាពយន្ត Legend Cinema ទួលគោកក្នុងផ្សារទំនើប TK ដើម្បីផ្សព្វផ្សាយពីឧត្តមភាពខ្សែភាពយន្តកូរ៉េ ឲ្យកាន់តែទូលាយ និងរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរកូរ៉េ-កម្ពុជា និងកូរ៉េ បន្ថែមទៀត។ មហោស្រពភាពយន្តកូរ៉េ លើកទី៩នេះ បានចាក់បញ្ចាំងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សោម សុគន្ធ ក្នុងឱកាសប្រារព្ធមហោស្រពភាពយន្តកូរ៉េ លើកទី៩នោះ បានណែនាំផលិតករភាពយន្តកម្ពុជាឲ្យសិក្សាស្វែងយល់ដកស្រង់យកបទពិសោធន៍ល្អៗ ពីស្នាដៃល្អពីបច្ចេកវិទ្យា ផលិតករភាពយន្តកូរ៉េ ដើម្បីបង្កើនសមត្ថភាពភាពយន្តកម្ពុជា ឲ្យកាន់តែមានគុណភាពល្អប្រសើរ។
លោកនិយាយថា មហោស្រភាពយន្តកូរ៉េនេះ ជាឱកាសសម្រាប់ផលិតភាពកម្ពុជា និងកូរ៉េ ផ្លាស់ប្តូរបទពិសោធន៍ការងារ និងវប្បធម៌ចំណេះដឹងគ្នាទៅវិញទៅមក។
កូរ៉េបានចាក់បញ្ចាំងស្នាដៃភាពយន្តសម្រិតសម្រាំងចំនួន៥រឿង របស់អ្នកដឹកនាំរឿង លី ជន់អ៊ីក (Lee Joon-IK) ក្នុងមហោស្រពភាពយន្តកូរ៉េ លើកទី៩ ឆ្នាំ ២០១៥នេះ។ វាបានផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ស្វែងយល់ពីវប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកូរ៉េ តាមរយៈ វិស័យឧស្សាហកម្មភាពយន្តកូរ៉េនេះ។ លោក Lee Joon-IK ជឿជាក់ថា មហោស្រពភាពយន្តកូរ៉េនេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ វប្បធម៌ដ៏សំខាន់មួយ ក្នុងការរឹតចំណងមិត្តភាពភាពយន្តកូរ៉េ-កម្ពុជា។ លោកនិយាយថា៖«ស្នាដៃផលិតភាពយន្តកូរ៉េ នឹងរួមចំណែកផលិតករភាពយន្តកូរ៉េ-កម្ពុជា ផ្លាស់ប្តូរសិក្សាបង្កើនសមត្ថភាពផលិត កាន់តែមានគុណភាព»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កូរ៉េ-កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
6 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
1 សប្តាហ៍
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
2 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
4 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម