ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រឹងប្រែង,មានវិន័យ,ឈ្លាសវៃ បីនេះបូកចូលគ្នា ធ្វើឲ្យបុរសខ្លាំងឈរជើងដល់បច្ចុប្បន្ន
× ជាង ៣០ ឆ្នាំមកនេះ អតីតក្មេងវត្ត និងជាមនុស្សរៀនសូត្រមិនសូវបានខ្ពង់ខ្ពស់ បានកាន់អំណាចដឹកនាំប្រទេសជាច្រើនអាណត្តិមកហើយ។ តែច្រើនឆ្នាំមកនេះ សម្តេច ហ៊ុន សែន អតីតក្មេងវត្ត បានអភិវឌ្ឍខ្លួនជាច្រើន ទាំងចំណេះដឹងផ្ទាល់ខ្លួន និងយុទ្ធសាស្ត្រដឹកនាំរដ្ឋាភិបាល តាមរយៈបទពិសោធន៍ការងារជាក់ស្តែង។ នេះជាការមើលឃើញរបស់អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ ទៅលើអត្តចរិត និងការប្រែប្រួលរបស់ប្រធានគណបក្សកាន់អំណាចវ័យ ៦៥ ឆ្នាំ ។ ជាងនេះទៅទៀត នៅក្នុងបទសម្ភាសន៍ជាមួយលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ អ្នកវិភាគរូបនេះ បានលើកឡើងនូវសមត្ថភាពចំនួន ៣ សំខាន់ៗ ដែលឲ្យបុរសខ្លាំងអាចឈរជើងជានាយករដ្ឋមន្ត្រីដល់បច្ចប្បន្ន។ លោកថា ទី១ សម្តេច ហ៊ុន សែន ជាមនុស្សមានវិន័យ ទី២ ជាមនុស្សប្រឹងប្រែង និងទី ៣ ជាមនុស្ស ឈ្លាសវៃ។
លោក អ៊ូ វីរៈ ក៏វិភាគទៅលើអត្តចរិតរបស់សម្តេច ហ៊ុន សែន ដែរថា សម្តេចជាមនុស្សដែលហ៊ាន អារកាត់ ចិត្តខ្លាំង ហើយមិនខ្លាចខុសនោះទេ។ ការអារកាត់ មិនខ្លាចខុសបែបនេះហើយ ដែលអ្នកវិភាគវ័យប្រមាណ ៤០ ឆ្នាំខាងលើអះអាងថា ជាមនុស្សអាចធ្វើការធំបានដែរ តែប្រឈមនឹងការមិនពេញចិត្តច្រើនពីអ្នកដទៃ។ បន្ថែមពីលើនេះ លោកក៏សង្កេតឃើញថា សម្តេចនាយករដ្ឋមន្ត្រី ជាមនុសឆេវឆាវ ហើយនាំទុក្ខដាក់ខ្លួន។
សូមស្តាប់ និងទស្សនាបទសម្ភាសន៍រវាងលោក ជា ធីរិទ្ធ និងលោក អ៊ូ វីរៈ អំពីអត្តចរិត និងចំណុចខ្លាំង ព្រមទាំងចំណុចខ្សោយរបស់សម្តេច ហ៊ុន សែន ភាគ ១ ខាងក្រោម៖
Tag:
ហ៊ុន សែន
អ៊ូ វីរៈ
© រក្សាសិទ្ធិដោយ thmeythmey.com