ពីនេះ ពីនោះ
ទ្រនំបង្គួយ ភាគច្រើនមានដុះក្នុងប្រទេសឥណ្ឌូចិន
× ទ្រនំបង្គួយ គឺជាឈ្មោះគុម្ពព្រឹក្សមួយប្រភេទ ដែលមានកម្ពស់ ចាប់ពី១ ទៅ២ ម៉ែត ដុះក្នុងព្រៃត្រជាក់លើដីមានឥន្ធនសិលានិងដីឥដ្ឋ ឬមួយដុះក្នុងគុម្ពបន្លា លើដីទំនាបឬលើភ្នំ កម្ពស់មិនលើសពី៩០០ម៉ែត។ ទ្រនំបង្គួយ ភាគច្រើនមានដុះក្នុងប្រទេសឥណ្ឌូចិន រួមមាន ខ្មែរ ឡាវ វៀតណាម និងថៃ ជាដើម។ ជាទូទៅ ផ្លែរបស់រុក្ខជាតិនេះ ពេលផ្លែនៅខ្ចីៗគេអាចយកមកបរិភោគបាន។ រីឯមែកធាងស្ងួតៗ គេតែងរើសធ្វើអុសដុត។
[ដកស្រង់ពីសៀវភៅ៖ វចនានុក្រមការប្រើប្រាស់រុក្ខជាតិក្នុងប្រទេសកម្ពុជា]
Tag:
រុក្ខជាតិប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com