ជាតិ
សង្គមជាតិ
ក្រសួងអប់រំ គ្រោងបំពាក់កង្ហារនៅតាមសាលារៀន
× ភ្នំពេញ៖ សាលារៀនមួយចំនួននឹងត្រូវបំពាក់កង្ហារ ដើម្បីផ្តល់ភាពងាយស្រួលក្នុងពេលប្រឡងបាក់ឌុប និងពិសេសសម្រាប់ការសិក្សាជាទូទៅ។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគម្រោងបំពាក់កង្ការ នៅតាមបណ្តាគ្រឹះស្ថានសិក្សាសាធារណៈនានានៅទូទាំងប្រទេស ស្របពេលដែលកម្ពុជាកំពុងទទួលនូវអាកាសធាតុក្តៅ។ គម្រោងនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស ក្នុងពេលប្រឡងបាក់ឌុប និងក្នុងការសិក្សាប្រចាំថ្ងៃ នៅពេលដែលប្រឈមនឹងអាកាសធាតុក្តៅដូចឆ្នាំនេះ។
លោក រស់ សាលីន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា គម្រោងបំពាក់កង្ហារនេះ នឹងត្រូវធ្វើតែនៅសាលារៀនណាដែលអាចភ្ជាប់អគ្គិសនីបាន និងជាមណ្ឌលប្រឡងថ្នាក់ទី១២ប៉ុណ្ណោះ។ គម្រោងនេះ គឺជាផែនការរយៈពេលវែងរបស់ក្រសួង ដែលត្រូវចាប់ផ្តើមពីឆ្នាំ២០១៦ នេះទៅ។
បើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡារូបនេះ ក្រសួងក៏មានផែនការស្តារស្រះទឹកនៅតាមសាលារៀន និងណែនាំដល់ថ្នាក់ដឹកនាំសាលា ដាំដើមឈើដែលឆាប់ធំនៅក្នុងទីធ្លាសាលា ព្រមទាំងណែនាំឲ្យសិស្ស ត្រូវថែទាំសុខភាព និងបរិភោគទឹកឲ្យបានគ្រប់គ្រាន់។ លើសពីនេះ ថ្នាក់ដឹកនាំក្រសួងក៏កំពុងចែកចាយទឹកតាមសាលារៀនមួយចំនួន ដែលកំពុងខ្វះខាតទឹកផងដែរ៕
Tag:
រស់ សាលីន
អប់រំ
កង្ហារ
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com