ពីនេះ ពីនោះ
កវី គង្គ ប៊ុនឈឿន៖ ជំងឺរំលោភសិទ្ធិ
× កវី គង្គ ប៊ុនឈឿន៖ ជំងឺរំលោភសិទ្ធិ
(បទពាក្យ៥)
ជំងឺរំលោភសិទ្ធិ បើរិះគិតគួរឲ្យខ្លាច
ច្រើនអ្នកមានអំណាច ចិត្តកោងកាចបែបផ្តាច់ការ។
យកអំណាចពីរាស្ត្រ ដែលជាម្ចាស់នៃអាជ្ញា
មកចាក់កាប់ប្រហារ គ្មានមេត្តារាស្ត្រវិញឡើយ។
បុណ្យស័ក្តិប្រាក់អំណាច គួរឲ្យខ្លាចណាស់ព្រះអើយ
បើគេចង់ឈ្នះហើយ គ្មានអ្វីឡើយប្រឆាំងបាន។
អ្នកក្រល្ងិតល្ងង់ខ្លៅ តែងតែត្រូវគេបំពាន
រងគ្រោះហើយមិនហ៊ាន ព្រោះតែគ្មានប្រាក់តក្តី។
ពឹងលើតុលាការ ដូចទេវតាខ្វាក់ប្រស្រី
ក្រតោងក្រាលដល់ដី ព្រោះអ្វីៗ ស្រេចគេថា!។ ១៥.០៣.០២
ប្រភព៖ កម្រងកំណាព្យទស្សនៈ«ជំងឺខ្មែរ»របស់ លោក គង្គ ប៊ុនឈឿន (កវីម្ចាស់ស្ទឹងសង្កែ)
© រក្សាសិទ្ធិដោយ thmeythmey.com