ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
លុយ ការងារ ការសិក្សា ចរាចរណ៍ អាកាសធាតុ...ធ្វើឲ្យយុវជនធុញថប់
28, May 2016 ,
4:39 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ បញ្ហាលុយកាក់ ការសិក្សា ការងារ ចរាចរណ៍ អាកាសធាតុក្តៅជាដើម គឺជាមូលហេតុដែលធ្វើឲ្យយុវជនខ្មែរ មានជំងឺថប់អារម្មណ៍ ឬ«ស្ត្រេស»។ ដ្បិតតែជំងឺនេះ កំពុងលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។ តើអ្វីខ្លះដែលធ្វើឲ្យយុវជនមានអារម្មណ៍តប់ប្រមល់? តើពួកគេធ្វើដូចម្តេច ដើម្បីបន្ថយភាពធុញថប់ទាំងនោះ?
ស្ទះចរាចរណ៍ ផ្សែងចេញពីយានយន្ត និងអាកាសធាតុក្តៅ បានធ្វើឲ្យ កញ្ញា ថុន សម្ពរ័ និស្សិតឆ្នាំទី១ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ កើតជំងឺធុញថប់ជាប្រចាំ។ ជាកូនពៅក្នុងចំណោមបងប្អូន៥នាក់ យុវតីវ័យ២០ឆ្នាំរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំធុញថប់ខ្លាំង គឺពេលធ្វើដំណើរទៅរៀន ព្រោះផ្លូវស្ទះមានផ្សែងពុលច្រើន និងអាកាសធាតុក្តៅ»។ បញ្ហាសិក្សា និងត្រូវអ្នកផ្ទះស្តីបន្ទោសម្តងម្កាល ក៏ធ្វើនិស្សិតថ្មីថ្មោងមកពីខេត្តស្វាយរៀងម្នាក់នេះ មួម៉ៅផងដែរ។
ចំណែក លោក ប៊ុន ប៉ាក គ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជនមួយនៅភ្នំពេញ ក៏ជួបបញ្ហាមិនសូវខុសគ្នាពីសម្ពរ័ប៉ុន្មានឡើយ។ ក្រៅពីបញ្ហាចរាចរណ៍ដ៏ស្មុគស្មាញនៅទីក្រុង បញ្ហាលុយកាក់ គឺជារឿងដែលធ្វើឲ្យយុវជនរូបនេះឈឺក្បាលជារឿយៗ។ លោកបានបរិយាយយ៉ាងដូច្នេះ៖«អ្វីដែលធ្វើឲ្យខ្ញុំធុញទ្រាន់ និងឆាប់មួម៉ៅ គឺលុយកាក់ ព្រោះការចាយលុយខ្វះមុខខ្វះក្រោយ បានធ្វើឲ្យអារម្មណ៍ខ្ញុំស្មុគស្មាញណាស់»។ យុវជនវ័យ២០ឆ្នាំរូបនេះ បន្ថែមថាការអានសៀវភៅជាភាសាអង់គ្លេសទៅមុខមិនរួច ក៏បណ្តាលឲ្យយុវជនមាឌល្អិតរូបនេះមានអារម្មណ៍មិនល្អដែរ។
សម្រាប់លោក អៀង សុខអេងវិញ ការងារនៅមួយកន្លែងគឺជារឿង ដែលធ្វើជាសន្តិសុខ នៅក្រុមហ៊ុនឯកជនមួយនៅភ្នំពេញរូបនេះ ធុញទ្រាន់។ ទើបចូលធ្វើការមិនទាន់បានមួយអាទិត្យស្រួលបួលផង យុវជនមកពី ខេត្តកំពង់ធំរូបនេះ បញ្ជាក់ថា៖«ការងារមួយថ្ងៃ១២ម៉ោង ពីម៉ោង៦ព្រឹក ដល់៦ល្ងាច។ ពេលខ្លះអផ្សុកដែរ ព្រោះខ្ញុំនៅតែមួយកន្លែង។ អង្គុយមើលម៉ូតូ និងតម្រៀបម៉ូតូឲ្យគេ!»។
ជាមួយគ្នានេះ បញ្ហាស្ទះចរាចរណ៍ក៏ធ្វើឲ្យ សុខអេង ធុញថប់ដែរ។ សន្តិសុខម្នាក់នេះ ឆ្លៀតប្រៀបធៀបស្ថានភាពចរាចរណ៍នៅភ្នំពេញ និងកំពង់ធំយ៉ាងនេះថា៖«ខ្ញុំធុញដែរ ព្រោះផ្លូវស្ទះរហូត បើនៅស្រុកខ្ញុំវិញ ស្រួល វាទូលាយជាងភ្នំពេញ»។
យ៉ាងក៏ដោយ ពួកគេមិនបានបណ្តោយឲ្យភាពធុញថប់ និងអារម្មណ៍មួម៉ៅទាំងនេះ មកយាយីជីវិតរបស់ពួកគេឡើយ។ ពួកគេមានវិធីសាស្ត្រ និងការកម្សាន្តរៀងៗខ្លួន ដើម្បីបន្ថយអារម្មណ៍តានតឹង។
ស្តាប់ចម្រៀង មើលកំប្លែង និងទៅលេងបាល់បោះ ជាមធ្យោយបាយដើម្បីបំបាត់ភាពតានតឹងរបស់ កញ្ញា ថុន សម្ពរ័ ខណៈការចេញទៅក្រៅលម្ហែអារម្មណ៍ ឬទៅលេងបាល់ទាត់ជាមួយមិត្តភក្តិ ជាវិធីសាស្ត្ររបស់ លោក ប៊ុន ប៉ាក។ ចំណែកឯ សន្តិសុខ អៀ សុខអេង វិញ ក្រៅពីស្តាប់ចម្រៀង និងមើលរឿងកំប្លែងក្នុងទូរសព្ទដើម្បីបន្ថយភាពតានតឹង រូបគាត់ឆ្លៀតតម្រៀបម៉ូតូរបស់ភ្ញៀវ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
យុវជន
ថប់អារម្មណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
5 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
2 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 សប្តាហ៍
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម