កីឡាជាតិ
ជាតិ
Singapore Cup៖ Global FC ស៊ី ណាហ្គាវើល ៥-០ ក្រុមកីឡាករក្លិប Global FC របស់ហ្វីលីពីន។ រូបថត ហ្វេសប៊ុក Globalfc
× ក្លិបហ្វីលីពីន Global FC បានទម្លាក់ណាហ្គាវើលនៅវគ្គជម្រុះ ពានរង្វាន់ Singapore Cup ឆ្នាំ២០១៦ ជាមួយនឹងលទ្ធផល ៥-០ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ល្ងាចថ្ងៃសៅរ៍នេះ។
កីឡាករជប៉ុន Hikaru Minegishi នាំមុខ២គ្រាប់បន្ទាប់ពីប្រកួតបាន១៥នាទី ហើយខ្សែការពារ Ojay Clarino បន្ថែម១គ្រាប់ដើម្បីនាំលទ្ធផលឈ្នះ ៣-០ នៅតង់ទីមួយសម្រាប់ Global FC។ នៅតង់ទីពីរ ក្លិបហ្វីលីពីន រកបាន២គ្រាប់ទៀតដែលសម្រេចបានដោយ Omid Nazari និង Daisuke Sato។
ក្រោយជ័យជម្នះ ៥-០ លើណាហ្គាវើល Global FC ត្រូវឡើងទៅប៉ះក្លិបម្ចាស់ផ្ទះ Tampines Rovers នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com