ជាតិ
សង្គមជាតិ
មនុស្ស២នាក់ស្លាប់ ក្នុងអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង សមត្ថកិច្ចចុះពន្លត់អគ្គិភ័យនៅសង្កាត់ទួលស្វាយព្រៃ កាលពីថ្ងៃទី២៩មករា ឆ្នាំ២០២១។
× ភ្នំពេញ៖ សមត្ថកិច្ចរកឃើញមនុស្សពីរនាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងស្តុបទំនិញនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង កាលពីយប់ម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី២៩ មករា។ នេះបើតាម អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ឃ្លាំងទំនិញនេះ គឺស្ដុកថង់ប្លាស្ទិច និង គ្រឿងជ័រមួយចំនួនធំទៀត។ ចំណែក មូលហេតុនៃការឆេះនិងការខូចខាតសមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយសារកម្លាំងពន្លត់អគ្គិភ័យកំពុងបន្តបាញ់ទឹកពន្លត់បន្ថែម។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ដំបូងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ឮសំឡេងផ្ទុះចេញពីឃ្លាំងទំនិញ ហើយក៏ឃើញមានផ្សែងនិងអណ្ដាតភ្លើងឆេះ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍បាញ់ពន្លត់ភ្លើងដែរ តែភ្លើងនៅតែបន្តឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅជាប់នោះថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com