ការស្រាវជ្រាវថ្មីបានបង្ហាញថា អាហារដែលរួមមានសារធាតុដែលត្រូវបានរកឃើញនៅក្នុងសូកូឡា និងតែអាចជួយការពារមនុស្សប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងជំងឺដទៃទៀតបាន។
ការស្រាវជ្រាវបានធ្វើទៅលើស្ត្រីដែលមានសុខភាពល្អជិត២.០០០នាក់នៅក្នុងចក្រភពអង់គ្លេសដែលបានបំពេញរួចរាល់នូវសំណួរទាក់ទងនឹងអាហារ និងត្រូវបានធ្វើតេស្តសម្រាប់មើលជាតិស្ករនៅក្នុងឈាម, ការរលាក និងភាពស៊ាំនឹងអាំងស៊ុយលីន។
ការស្រាវជ្រាវរបស់យើងបានមើលទីអត្ថប្រយោជន៍នៃការញ៉ាំក្រុមនៃអាហារដែលមានជាតិ flavanoids។ អេឌីន កាស៊ីឌី (Aedin Cassidy) ដែលមកពីសាកលវិទ្យាល័យ East Anglia បាននិយាយថា យើងបានសំដៅទៅលើ flavones ដែលត្រូវបានរកឃើញនៅក្នុងរុក្ខជាតិ និងបន្លែមួយចំនួន និង anthocyanins ដែលត្រូវបានរកឃើញនៅក្នុងទំពាំងបាយជូរក្រហម, ស្រា និងផ្លែឈើដែលមានពណ៌ក្រហម និងបន្លែផងដែរ។
អ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំអាហារដែលមានកម្រិតខ្ពស់នៃ flavones និង anthocyanins ត្រូវបាទាក់ទងទៅនឹងការថយចុះភាពស៊ាំនឹងអាំងស៊ុយលីន, ផ្តល់អោយមានភាពប្រសើរឡើងដល់កម្រិតជាតិស្ករនៅក្នុងឈាម និងបន្ថយកម្រិតនៃការរលាក។ ការរលាករ៉ាំរ៉ៃត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺទឹកនោមផ្អែម, ការធាត់, ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីក។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Nutrition។
Cassidy បាននិយាយថា នេះគឺការស្រាវជ្រាវមួយដើម្បីមើលថាតើឥទ្ធិពលនៃជីវសាស្ត្រដែលមាននៅក្នុងបន្លែ ឬផ្លែឈើអាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបានដោយរបៀបណា។
គាត់បានសម្គាល់ថា ការស្រាវជ្រាវភ្លាមៗដែលបានយកទៅក្នុងមន្ទីរពិសោធន៍ បានបង្ហាញថា ប្រភេទនៃអាហារទាំងនោះអាចមានឥទ្ធិពលទៅលើជាតិស្ករនៅក្នុងឈាម ដែលវាដើរតួសំខាន់នៅក្នុងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ ទោះជាយ៉ាងណាក៏ដោយ, វាមិនត្រូវបានគេដឹងថាតការញ៉ាំជាទៀងទាត់នៃសារធាតុទាំងនោះអាចមានឥទ្ធិពលលើកម្រិតជាតិស្ករនៅក្នុងឈាម, កម្រិតនៃការរលាក និងកម្រិតនៃភាពស៊ាំនឹងអរម៉ូនអាំងស៊ុយលីនយ៉ាងណានោះទេ។
អ្នកស្រាវជ្រាវបានបន្ថែមថា អ្វិដែលមិនទាន់ច្បាស់គឺថា បរិមាណនៃសារធាតុទាំងនោះប៉ុណ្ណាដែលចាំបាច់ដើម្បីបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមនោះ។
ដោយយោងតាម ថីម ស្ពិកធឺរ (Tim Spector) បាននិយាយថា នេះគឺជាការស្រាវជ្រាវដែលគួរអោយចាប់អារម្មណ៍ដែលបានបង្ហាញថា សមាសធាតុផ្សំនៅក្នុងអាហារដែលយើងចាត់ទុកថាវាមិនផ្តល់នូវសុខភាពល្អដូចជា សូកូឡា ឬស្រានោះ អាចផ្សំពីសារធាតុដែលមានប្រយោជន៍ទៅវិញ។ គាត់បានបន្តថា ប្រសិនបើយើងអាចចាប់ផ្តើមកំណត់ និងញែកសារធាតុទាំងនោះ យើងអាចមានភាពប្រសើរឡើងដល់ទម្លាប់ការញ៉ាំអាហារដែលផ្តល់នូវសុខភាពបាន៕