ពីនេះ ពីនោះ
សុខភាព
ថាម៉េច! ទឹកម្នាស់ អាចព្យាបាលបញ្ហាក្អក និងឈឺក?
× ពេលនិយាយដល់ ផ្លែម្នាស់ អ្នកពិតជាចង់ដឹងថា តើវាមានអត្ថប្រយោជន៍សុខភាពអ្វីដល់អ្នក? ពិតមែនហើយ វាមិនត្រឹមតែជាផ្លែឈើដែលមានឱរសជាតិឆ្ងាញ់នោះទេ វាថែមទាំងអាចជួយអ្នក ដើម្បីព្យាបាលការឈឺបំពង់ក និងក្អកបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។ ប្រសិនបើអ្នកកំពុងសម្លឹងមើលឱសថធម្មជាតិ សូមកុំមើលរំលងផ្លែម្នាស់សម្រាប់បំបាត់ការឈឺបំពង់ក។
ផ្លែម្នាស់ សម្បូរទៅដោយសារធាតុ Bromelain និងអង់ហ្ស៊ីម ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងនឹងការរលាក, ការឆ្លងមេរោគ, និងបំផ្លាញបាក់តេរី។ វាអាចជួយក្នុងការកាត់បន្ថយការរលាកនៅខាងក្រោយនៃអណ្តាត និងនៅក្នុងប្រអប់សំឡេង។ ព្រមទាំងជួយសម្រួលទៅដល់ផូវដង្ហើម ដើម្បីកុំឲ្យប៉ះពល់ពីការរលាក។ អង់ហ្ស៊ីម មានឥទ្ធិពលខ្លាំង សម្រាប់ព្យាបាលការហើមច្រមុះ និងការរលាក ដែលបង្កឡើងដោយការវះកាត់ ឬការរងរបួស។
ផ្លែម្នាស់ ក៏ជាប្រភពនៃវីតាមីន C ដែលជួយប្រឆាំងនឹងវីរុស និងបាក់តេរី។ វាជួយធ្វើការព្យាបាលក្អក ដោយជួយសម្រួលផ្លូវដង្ហើមរបស់អ្នកបានយ៉ាងល្អ។ បើយើងកៀបយកទឹកម្នាស់ មកលាយជាមួយទឹកឃ្មុំ និងអំបិល មកផឹកនោះ វាអាចជួយក្នុងការរំលាយជាតិរំអិលនៅក្នុងសួតរបស់អ្នកបាន ថែមទាំងបំបាត់អាការៈឈឺក ក្អក ទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com