ពីនេះ ពីនោះ
សុខភាព
ហាត់ប្រាណ​អាចជួយ​ពង្រឹង​សុខភាព​ខួរក្បាល​
15, Feb 2021 , 6:59 pm        
រូបភាព
​ការស្រាវជ្រាវ ថ្មី​មួយ​បាន​រាប់បញ្ចូល​លើ​អ្នក​លើស​ទម្ងន់ និង​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ ដែលមាន​អាយុ​ជា​មធ្យម​គឺ​៤០-៥០​ឆ្នាំ ដែល​បានធ្វើ​តេស្ត​ដើម្បី​វាយតម្លៃ​ទៅលើ​ការគិត ការសម្រេចចិត្ត និង​ការចងចាំ ដែល​ត្រូវបាន​គេ​ហៅថា មុខងារ​នៃ​ការយល់ដឹង​។​

 
​អ្នកចូលរួម​ក្នុងការ​ស្រាវជ្រាវ​បានចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ​ជា រៀងរាល់​សប្តាហ៍ ឱ្យបាន​ទៀងទាត់​ដោយ​ការ​ធាក់​កង់ លើក​ដុំ​ដែក រត់ ដើរ វាយ​សី …​។ បន្ថែម​ពីលើ​នេះ​ទៅទៀត​ការតាមដាន​លើ​តេស្ត​បាន​បង្ហាញថា មុខងារ​ខួរក្បាល​នៃ​អ្នកចូលរួម​ក៏មាន​ភាពប្រសើរឡើង​ផងដែរ ហើយ​ការកើនឡើង​នេះ​គឺ​សមាមាត្រ​ទៅនឹង​ភាពប្រសើរឡើង​នៃ​សមត្ថភាព​នៃ​ការធ្វើ លំ​ហាត់ប្រាណ និង​ទម្ងន់​ខ្លួន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញ យ៉ាង​សាមញ្ញ កម្រិត​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​អាចធ្វើ​លំ​ហាត់ប្រាណ​បាន និង​ទម្ងន់​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​អាច​សម្រក​បាន​នោះ ភាពប្រសើរឡើង​នៃ​ការគិត​គឺមាន​ច្រើន​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​សួរ​ទៅកាន់​អ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណ ថា​តើ​នៅពេលដែល​ពួកគាត់​ធ្វើ​លំ​ហាត់​រួច​តើ​ពួកគាត់​មាន​អារម្មណ៍​បែបណា ពួកគាត់​ប្រាកដជា​និយាយថា ពួកគាត់​មាន​អារម្មណ៍​ថា​ល្អ និង​ស្រឡះ​ក្នុង​ខ្លួន​ជាក់​ជាមិនខាន​។​
 
​ការថយចុះ​មុខងារ​នៃ​ខួរក្បាល​គឺជា​រឿង​ធម្មតា​នៅពេលដែល​អ្នក​កាន់​តែមាន​វ័យ ចំណាស់ ប៉ុន្តែ​ការថយចុះ​នោះ​អាច​ក្លាយជា​អាក្រក់​ទៅៗ​ចំពោះ​អ្នក​ដែលមាន​ជំងឺ បេះដូង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com