ជាតិ
ភរិយារបស់វីរស្ថាបត្យករខ្មែរ វណ្ណ ម៉ូលីវណ្ណ ទទួលមរណភាពក្នុងអាយុ៨៨ឆ្នាំ
05, Mar 2021 , 10:54 pm        
រូបភាព
ទិដ្ឋភាពសាច់ញាតិនៃក្រុមគ្រួសារ​របស់​លោក វណ្ណ ម៉ូលីវណ្ណ រៀបចំកិច្ចសាសនា​ភ្លាម​ៗក្រោយមរណភាព​របស់​ភរិយា លោក វណ្ណ ម៉ូលីវណ្ណ
ទិដ្ឋភាពសាច់ញាតិនៃក្រុមគ្រួសារ​របស់​លោក វណ្ណ ម៉ូលីវណ្ណ រៀបចំកិច្ចសាសនា​ភ្លាម​ៗក្រោយមរណភាព​របស់​ភរិយា លោក វណ្ណ ម៉ូលីវណ្ណ
លោកស្រី Vann Amberg Gertrude (ហៅ Trudy) សញ្ជាតិ​ខ្មែរ​ ដើមកំណើត​ស្វីស ដែល​ជា​ភរិយា​របស់​វីរ​ស្ថាបត្យករខ្មែរ វណ្ណ ម៉ូលីវណ្ណ បានទទួលមរណភាព​ក្នុង​អាយុ ៨៨ឆ្នាំ ដោយរោគាពាធ កាលពី​វេលាម៉ោង​ ៧និង​៤០នាទី យប់​ថ្ងៃទី​៥​ខែមីនា​នេះ នៅ​គេហដ្ឋានរបស់​លោកស្រី​នៅក្នុង​សង្កាត់​ស្ល​ក្រាម​ក្នុង​ក្រុងសៀមរា​ប ខេត្ត​សៀមរាប។ ដំណឹង​ស្តីពីមរណភាពនេះ ត្រូវបាន​បញ្ជាក់ដោយ​អ្នកស្និទ្ធ​នឹងគ្រួសារ​របស់​លោក វណ្ណ ម៉ូលីវណ្ណ ដែលកំពុងរៀបចំ​ពិធីបុណ្យ​សព​តាម​បែប​ប្រពៃណី​ខ្មែរ។ លោក វណ្ណ ម៉ូលីវណ្ណ បាន​ទទួលមរណភាព​ក្នុងអាយុ៩១ឆ្នាំកាលពី​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៧ នៅក្នុង​គេហដ្ឋានរបស់លោកនៅក្នុង​ខេត្តសៀមរាបនោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com