ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធីយកទឹកកាមបុរសទៅពិនិត្យ ពេលមានបញ្ហាគ្មានកូន
× នៅពេលដែលប្តីប្រពន្ឋមិនមានកូន ពួកគេច្រើនគិត ថាបញ្ហា នេះបណ្តាលមកពីស្ត្រីច្រើនជាងហើយក៏អោយគ្រូពេទ្យពិនិត្យតែប្រពន្ឋ។វាមិនដូច្នេះទេ បញ្ហានេះក៏អាចបណ្តាល មកពីបុរស ផងដែរ។ដូច្នេះពេលបញ្ហានេះកើតឡើងការចាប់ផ្តើមពិនិត្យទាំងពីរនាក់គួរតែធ្វើ។
ការសិក្សាស្រាវជ្រាវបង្ហាញថាចាប់តាំងពីសតវត្សរ៍ទី២០មកមេជីវិតឈ្មោលរបស់បុរសបានធ្លាក់ចុះដោយសារតែកត្តាបរិស្ថានដូចជាមានជាតិអឺស្ត្រូហ្សែនច្រើននៅក្នុងអាហារនិងមានជាតិគីមីដែលប្រើនៅក្នុងឧស្សាហកម្មប៉ាស្ទិចដែលបានចូលទៅក្នុងខ្សែសង្វាក់ផលិតអាហារ។
បើសិនជាយើងត្រូវតែយកទឹកកាមទៅពិនិត្យនោះចូរយើងអនុវត្តន៍តាមការណែនាំដោយប្រុងប្រយ័ត្នដើម្បីអោយលទ្ឋផលសុក្រិត្យនិងដើម្បីចៀសវាងកុំអោយពិបាកធ្វើម្តងទៀត។
១.ការយកទឹកកាម:បុរសត្រូវតែអត់បានបញ្ចេញទឹកកាមរយ:ពេលបីថ្ងៃមុនពេលដែលការយកទឹកកាមដើម្បីពិនិត្យតាមរយ:ការសម្រេចកាមដោយប្រើដៃដាក់នៅក្នុងដបប្ល៉ាស្ទិកតូចមួយដែលមានសរសេរឈ្មោះ ថ្ងៃនិងពេលវេលា។ទឹកកាមនោះត្រូវការពារមិនអោយត្រូវកំដៅខ្លាំងហើយត្រូវយកទៅមន្ទីរពិសោធន៍។
ចំណែកមន្ទីរពិសោធន៍នឹងគិតថាទឹកនោះល្អបើវានឹងមានលក្ខណ:ដូចតទៅនេះ:
-បរិមាណពីកន្លះទៅមួយស្លាបព្រាកាហ្វេ
-ចំនួនមេជីវិតឈ្មោលជាង២០លានក្នុងទឹកកាម១មីលីលីត្រ
-ភាពមានចលនាមានមេជីវិតឈ្មោលជាង ពាក់កណ្តាល មាន ចលនា
-ធម្មតាមមេជីវិតឈ្មោលយ៉ាងហោចណាស់ជាងមួយ ភាគបី មានសភាពធម្មតា។
-កោសិកាឈាមសមានតិចជាង១លានក្នុងទឹកកាម១មីលីលីត្
© រក្សាសិទ្ធិដោយ thmeythmey.com