ពីនេះ ពីនោះ
អន្តរជាតិ
Napoleon Hill ៖ បើអ្នកមិនអាចធ្វើរឿងដ៏អស្ចារ្យទេ ចូរធ្វើរឿងតូចៗតាមវិធីដ៏អស្ចារ្យ
13, Mar 2021 , 9:59 pm        
រូបភាព
ដោយ: ធីតា
«If you cannot do great things, do small things in a great way»។ នេះជាការលើកឡើងរបស់លោក Napoleon Hill ដែលមានន័យជាភាសាខ្មែរថា «បើអ្នកមិនអាចធ្វើរឿងដ៏អស្ចារ្យទេ ចូរធ្វើរឿងតូចៗតាមវិធីដ៏អស្ចារ្យ»។

 
លោក Napoleon Hill ជាអ្នកនិពន្ធជនជាតិអាមេរិក ដែលបានទទួលមរណភាពក្នុងអាយុ៨៧ឆ្នាំ កាលពីឆ្នាំ១៩៧០។ លោកត្រូវបានចាត់ទុកជាបុគ្គលដ៏ជោគជ័យម្នាក់ផ្នែកអក្សរសិល្ប៍ទំនើប និងជាអ្នកនិពន្ធដ៏អស្ចារ្យម្នាក់សម្រាប់វិថីឆ្ពោះទៅរកជោគជ័យ។
 
ស្នាដៃដ៏ល្បីល្បាញបំផុតរបស់លោក Napoleon Hill គឺ «Think and Grow Rich» ដែលបោះពុម្ពផ្សាយកាលពីឆ្នាំ១៩៣៧។ ក្រៅពីនោះ មាន The Law of Success (១៩២៨) The Magic Ladder to Success (១៩៣០)
Outwitting the Devil (១៩៣៨ បោះពុម្ព២០១១) How to Sell Your Way Through Life (១៩៣៩), The Master-Key to Riches (១៩៤៥), How to Raise Your Own Salary (១៩៥៣) Success Through a Positive Mental Attitude (ជាមួយ W. Clement Stone) (១៩៥៩), Grow Rich!: With Peace of Mind (១៩៦៧), Succeed and Grow Rich Through Persuasion (១៩៧០) និង You Can Work Your Own Miracles ជាដើម។
 
លោក  Napoleon Hill ក៏ធ្លាប់ធ្វើជាទីប្រឹក្សាម្នាក់របស់លោកប្រធានាធិបតី Franklin D.Roosevelt ពីឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៣៦ ផងដែរ៕
 

Tag:
 Quote of the Day
© រក្សាសិទ្ធិដោយ thmeythmey.com