ជាតិ
សេដ្ឋកិច្ច
Startup៖ លីលី កំពុងសាងគុណភាព និងទំនួលខុសត្រូវលើសេវាកម្មដឹកជញ្ជូនទំនិញ
20, Mar 2021 , 9:29 am        
រូបភាព
Front កញ្ញា ចៅ ជីញលីលី សហស្ថាបនិក PAPA Deliver
Front កញ្ញា ចៅ ជីញលីលី សហស្ថាបនិក PAPA Deliver
ដោយ: ថ្មីៗ
PAPA Deliver ជាកម្មវិធីទូរសព្ទដៃ ដែលផ្តល់ជាដំណោះស្រាយបញ្ហាដឹកជញ្ជូនទំនិញ តាមប្រព័ន្ធឌីជីថល (Digital)។ កញ្ញា ចៅ ជីញលីលី ជាម្ចាស់ធុរកិច្ចថ្មី (Startup) នៃសេវាកម្មដឹកជញ្ជូនទំនិញ PAPA Deliver បានបញ្ជាក់ថាកម្មវិធីមួយនេះ គឺផ្តល់ភាពស្រួល ដល់អ្នកលក់ទំនិញតាមអនឡាញក្នុងការកក់សេវាកម្មដឹកជញ្ជូនទំនិញ ទៅកាន់អតិថិជនរបស់ខ្លួន នៅរាជធានីភ្នំពេញ បានយ៉ាងរហ័ស និងប្រកបដោយទំនួលខុសត្រូវខ្ពស់។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញស្តាប់បទសម្ភាសរវាងកញ្ញា ចៅ ជីញលីលី សហស្ថាបនិកPAPA Deliver  ជាមួយកញ្ញា អ៊ូ សុខមាននៃសារព័ត៌មានថ្មីៗតាមទូរសព្ទខាងក្រោម ដូចតទៅ៖ 




 
បើតាមយុវតីរូបនេះ ដែលទើបបញ្ចប់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក នៅភ្នំពេញ  បច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូន២០ក្រុមហ៊ុន កំពុងប្រើប្រាស់នូវ PAPA Deliver App និងមានរហូតជិត១ម៉ឺនហាងអាហារ ប្រើប្រាស់នូវសេវាកម្មរបស់ដឹកជញ្ជូនទំនិញ PAPA Deliver។ 



សហស្ថាបនិក​PAPA Deliver វ័យ២១ឆ្នាំ មកពីខេត្តបន្ទាយមានជ័យរូបនេះ បានអះអាងបន្ថែមថា៖« សម្រាប់សេវាកម្មដឹកជញ្ជូនរបស់ខ្ញុំ គឺជាអ្នកកណ្តាលរវាងក្រុមហ៊ុនដឹកជញ្ជូនឬអ្នកលក់តាមអនឡាញ ។ ពួកខ្ញុំផ្តល់នូវសេវាកម្មដឹកជញ្ជូនយ៉ាងរហ័យដោយឱ្យអ្នកលក់ទំនិញនានាតាមអនឡាញ កក់នូវសេវាកម្មដឹកជញ្ជូនរបស់ខ្ញុំ តាមរយៈការបញ្ជាពីកម្មវិធីលើទូរសព្ទដៃនេះ»។ 
 
បច្ចុប្បន្ន អាជីវកម្មរបស់កញ្ញា កំពុងសាងគុណភាព និងទំនួលត្រូវខុសខ្ពស់ ជូនអតិថិជន ដើម្បីពង្រីកទីផ្សារពីភ្នំពេញ ទៅតាមបណ្តាលខេត្តនានា នៅកម្ពុជា នារយៈពេលខាងមុខដ៏ខ្លីផងដែរ៕


 

Tag:
 Startup
  PAPA Deliver
  កញ្ញា ចៅ ជីញលីលី
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com