«ប៉ៅអ៊ី ឬប៉ូវអ៊ី»គឺជាពាក្យកម្ចីពីចិន
ពីនេះ ពីនោះ
«ប៉ៅអ៊ី ឬប៉ូវអ៊ី»គឺជាពាក្យកម្ចីពីចិន
26, Mar 2021 , 7:29 am        
រូបភាព
ពាក្យ«ប៉ៅអ៊ី ឬប៉ូវអ៊ី» មិនមាននៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាតឡើយ។ ប៉ុន្តែនៅក្នុងសៀវភៅពាក្យកម្ចីបរទេស និងលក្ខណៈសម្គាល់ពាក្យបាលី និងសំស្រ្កឹតក្នុងភាសាខ្មែរ ដែលរៀបរៀង និងចងក្រងដោយលោក គង់ សុខហេង គ្រូបង្រៀនភាសាខ្មែរមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រអប់រំបានពន្យល់ពាក្យទាំងនេះ។

 
បើតាមសៀវភៅខាងលើនេះ ពាក្យ «ប៉ៅអ៊ី ឬប៉ូវអ៊ី»ជាកម្ចីពីចិន ដែលមានន័យថាជាកៅអីដែលមានខ្នងបង្អែកអាចបត់ចុះឡើងបាន ដែលធ្វើពីក្រណាត់សម្រាប់អង្គុយ ឬដេកលេង៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com