COVID-19
ជាតិ
ករណីទី២១៖ បុរសជនជាតិចិនអាយុ ៤២ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ-១៩
05, Apr 2021 , 11:13 am        
រូបភាព
ដោយ:
បុរសជនជាតិចិន ម្នាក់អាយុ ៤២ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩។ នេះបើតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

 
បើតាមក្រសួងសុខាភិបាល បុរសជនជាតិចិនខាងលើ រស់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បុរសវ័យ ៤២ឆ្នាំរូបនេះ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២៧ មីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ប៉ុន្តែដោយសារស្ថានភាពជំងឺរបស់បុរសជនជាតិចិននេះ មានសភាពធ្ងន់ធ្ងរ ដែលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ទើបធ្វើឲ្យរូបគេនេះ បាត់បង់ជីវិត នៅយប់ថ្ងៃទី៤ ខែមេសា ។ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២១នាក់ ខណៈ៤នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង អំឡុងពេលសម្រាកព្យាបាល។
 
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ២, ៧៥២ នាក់ ក្នុងនោះ ២, ២២២នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១ ,៧៤៧ នាក់ បានជាសះស្បើយ  និងមនុស្សចំនួន ៩៧៩ នាក់ទៀត កំពុងបន្តសម្រាកព្យាបាល។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត និងកំពង់ឆ្នាំ។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង កំពត ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com