COVID-19
ជាតិ
ករណីផឹកស៊ីមួយនៅភ្នំពេញដែលល្មើសនឹងវិធានការសុខាភិបាល ត្រូវបានបញ្ជូនទៅតុលាការ
06, Apr 2021 , 1:00 pm        
រូបភាព
បុរស៣នាក់ដែលបានជួបជុំគ្នាផឹកស៊ី ច្រៀងខារ៉ាអូខេ នៅមុខចំណុចបន្ទប់ជួលក្នុងផ្សារបឹងបៃតង សង្កាត់គោកឃ្លាង ខណ្ឌសែនសែន ត្រូវបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី៦ ខែមេសា។ នេះបើតាមការផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។



បុរសទាំង៣នាក់ដែលជាជនជាតិខ្មែរ អាយុ៣០ឆ្នាំ, ៣៧ឆ្នាំ និង៧២ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា ហើយបានជួបជុំគ្នាផឹកស៊ី នាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃទី៤ ខែមេសា មុនពេលដែលមន្ត្រីប៉ុស្តិ៍នគរបាលគោកឃ្លាំង បានទៅឃាត់ខ្លួន លើករណីល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បើតាមរបាយការណ៍របស់លោក ហួរ ម៉េងរ៉ាង អធិការនគរបាលខណ្ឌសែនសុខ បុរសទាំងបីដែលត្រូវបានបញ្ជូនទៅតុលាការពីបទជួបជុំផឹកស៊ី ល្មើសនឹងវិធានការសុខាភិបាលនោះ មិនមានសារធាតុញៀនក្នុងខ្លួនឡើយ។

តាមពិតទៅអ្នកដែលបានចូលរួមផឹកស៊ីមានចំនួន៥នាក់ ប៉ុន្តែស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ពេលសមត្ថកិច្ចទៅដល់ ២នាក់បានគេចខ្លួនបាត់ទៅហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com