ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចេញទៅញ៉ាំក្រៅមានន័យថា “ញ៉ាំច្រើន”
× ការស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកដែលចេញទៅញ៉ាំអាហារនៅខាងក្រៅ អាចញ៉ាំកាឡូរីជាមធ្យមជាង២០០កាឡូរីច្រើនជាងដែលពួកគេចម្អិនអាហារញ៉ាំនៅផ្ទះ។ ពួកគេក៏ញ៉ាំខ្លាញ់ស្ករ និងជាតិប្រៃច្រើនផងដែរ។ វេជ្ជបណ្ឌិត លីសា ផូវែល (Lisa Powell) ដែលមកពីសាកលវិទ្យាល័យ Illinois បាននិយាយថា ការស្រាវជ្រាវនៅតែបង្ហាញថា ការញ៉ាំអាហារនៅក្រៅគួរតែជាការលើកលែង។ វានឹងមិនមែនជាបញ្ហាសម្រាប់សុខភាពរបស់មនុស្សប្រសិនបើចំណីអាហារគឺស្រដៀងគ្នាទៅនឹងអាហារនៅក្រៅ ធៀបទៅនឹងអាហារនៅផ្ទះនោះ។ អ្នកស្រាវជ្រាវបានមើលលើការស្រាវជ្រាវលើការឆ្លើយតបរបស់មនុស្សជាង ១២.០០០នាក់ដែលមានអាយុចន្លោះពី ២០ទៅ៦៤ឆ្នាំ ដែលត្រូវបានគេអង្កេត។ អ្នកចូលរួមបានឆ្លើយសំណួរអំពីអ្វីដែលពួកគេបានញ៉ាំ។
អ្នកដែលបានញ៉ាំអាហារលឿនៗ (fast-food)នៅនឹងកន្លែងលក់ ឬនៅភោជនីយដ្ឋានដោយសេវាកម្មពេញលេញ បានញ៉ាំជាមធ្យម ១៩៤ឬ២០៥កាឡូរីក្នុងមួយថ្ងៃ។ ពួកគេក៏បានញ៉ាំអាហារដែលមានជាតិខ្លាញ់ ៣ក្រាម និងជាតិប្រៃ ២៩៦មីលីក្រាមផងដែរ។ ការស្រាវជ្រាវពីមុនបានរកឃើញថា ៣៦ ភាគរយនៃមនុស្សពេញវ័យបានញ៉ាំអាហារភេសជ្ជៈ ឬទាំងពីរតែម្តងនៅនឹងអាហារដ្ឋានក្នុងមួយថ្ងៃ ហើយ២៧ ភាគរយ បានញ៉ាំវានៅនឹងភោជនីយដ្ឋានដែលមានបម្រើសេវាកម្មពេញ។ ជាមួយនឹងចំនួននេះPowell បានប៉ាន់ស្មានថា មនុស្សនៅសហរដ្ឋអាមេរិក បានញ៉ាំកាឡូរីបន្ថែម ២៤.០០០ក្នុងមួយឆ្នាំនៅពេលដែលពួកគេបានញ៉ាំនៅក្រៅផ្ទះ។
វេជ្ជបណ្ឌិត ស៊ូសាន រ៉ូប៊ឺត (Susan Roberts) បាននិយាយថា វាអាចទៅរួចដែលអ្នកញ៉ាំអាហារនៅភោជនីយដ្ឋានបានញ៉ាំច្រើនជាង ដោយសារតែវាពិបាកប៉ាន់ស្មានទៅលើទំហំនៃអាហារ។ តើមនុស្សគ្រប់រូបអាចជៀសវាងការញ៉ាំកាឡូរីបន្ថែមយ៉ាងដូចម្តេចនៅពេលដែលពួកគេចេញទៅញ៉ាំនៅខាងក្រៅ? វេជ្ជបណ្ឌិត Powell បាននិយាយថា អាចបានប្រសិនបើអ្នកអាចសុំអាហារពាក់កណ្តាល។ នៅពេលដែលមានជម្រើសជ្រើសរើសយកបន្លែ និងសាឡាត់ជាជាងសាច់។ ហើយអ្នកអាចផឹកទឹកសុទ្ធ ជំនួសអោយផឹកទឹកក្រូច។ វេជ្ជបណ្ឌិត Robert បានប្រាប់ថា គ្រប់អាហារនៅភោជនីយដ្ឋានទាំងអស់រួមមានកាឡូរីបន្ថែមពីរទៅបីដងនូវអ្វីដែលអ្នកត្រូវការ។ ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Public Health Nutrition៕
© រក្សាសិទ្ធិដោយ thmeythmey.com