ពីនេះ ពីនោះ
«បេតុង»ជាពាក្យកម្ចីពីបារាំង
× នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា «បេតុង» ជាពាក្យកម្ចីពីប្រទេសបារាំង។
«បេតុង» ជានាមសព្ទមកពីភាសាបារាំង ( បារ. Beton Armé ) ដែលមានន័យថា ទព្វសម្ភារៈលាយក្រួសអាចម៍ផ្កាយ ឬ លាយបំណែកថ្មតូចៗ ( ជាជំនួសក្រួសអាចម៍ផ្កាយ ) និងខ្សាច់, ដែក, ស៊ីម៉ងត៍ ផ្សំគ្នាធ្វើជាអគារស្ពានជាដើម ។ ឧទាហរណ៍៖ សសរបេតុង, ផ្ទះបេតុងអារម៉េ, ស្ពានបេតុងអារម៉េ ៕
© រក្សាសិទ្ធិដោយ thmeythmey.com