ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​ម្ដាយចុង​អាច​ផ្ដល់​សុភមង្គល​ដល់​ក្រុមគ្រួសារ​ដែល​ឬទេ​?
22, Apr 2021 , 6:59 am        
រូបភាព
ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ខ្លះៗ​ដែល​ក្នុង​នាម​ជា​ម្ដាយចុង​អាច​ធ្វើ​ដើម្បី​ធ្វើឲ្យ​គ្រួសារ​មាន​សុភមង្គល​៖

 
​ផ្ដល់​ពេលវេលា​មួយ​ឲ្យបាន​គ្រប់គ្រាន់​ដល់​កូន​ដើម​ដើម្បីឲ្យ​គេ​អាច​ទទួលស្គាល់អ្នក​បាន​ព្រោះ​ទំនាក់ទំនង​មួយ​អាច​កើតមាន​ឡើង​ក៏​ទាមទារ​ពេលវេលា​ដើម្បី​បង្កើត​វា​ដែរ​។​
​អ្នក​អាច​ពិភាក្សា​ជាមួយ​ប្ដី​របស់​អ្នក​អំពី​បញ្ហា​ដែល​កូន​ដើម​មិន​ចូល​ចិត្ត​ហើយ​ព្យាយាម​រក​មធ្យោបាយ​មក​ដោះស្រាយ​បញ្ហា​ទាំងនោះ​ទាំងអស់គ្នា​។​
​ផ្ដល់​ឱកាស​ដល់​ឪពុក​កូន​គេ​នៅ​ជាមួយគ្នា​ដោយ​គ្មាន​អ្នក​។​ដូច្នេះ​កូនៗ​នឹង​មិន​មាន​អារម្មណ៍​ថា​អ្នក​កំពុង​ប្រកួតប្រជែង​ជាមួយ​អ្នក​ឡើយ​។​
​ចំពោះ​វិន័យ​គ្រួសារ​អ្នក​គួរ​ផ្ដល់​សិទ្ធិ​ទៅ​ឲ្យ​ប្ដី​របស់​អ្នកជា​អ្នកចាត់ចែង​ពិសេស​នៅពេល​មាន​បញ្ហា​អ្វី​កើតឡើង​ក៏​ដោយ​ជំហាន​ដំបូង​គឺ​ត្រូវតែ​ជា​ប្តីរ​បស់​អ្នកជា​អ្នក​កាត់សេចក្ដី​។​
​នៅពេល​ដែល​អ្នក​ធ្វើ​អ្វីមួយ​ខុស​ឬ​មាន​បញ្ហា​អ្វីមួយ​កើតមានឡើង​ក្នុង​គ្រួសារ​ត្រូវ​មាន​ការជួបប្រជុំ​ជា​លក្ខណៈ​គ្រួសារ​ប្រសិន​បើ​កូនៗ​ដើម​ធំៗ​អាច​និយាយ​ស្ដាប់​គ្នា​បាន​។​
​អ្នក​គួរ​លើក​ទឹកចិត្ត​កូនៗ​ឲ្យ​ជួប​ម្ដាយដើម​បើ​អាចទៅរួច​។​
​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​អ្នក​គឺ​មិន​មាន​ចិត្ត​លំអៀង​ទោរទន់​ទៅ​ណា​ទេ​គឺ​ស្រលាញ់​ស្មើៗ​គ្នា​មិន​ថា​កូន​របស់​អ្នក​ផ្ទាល់​ឬ​កូនដើម​នោះទេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com