ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស៊ុបដែលអាចធ្វើឱ្យអ្នកមានរាងស្អាត
× មានស៊ុបម្យ៉ាងមិនត្រឹមតែអាចធ្វើឱ្យអ្នកមានរាងស្អាតទេ ថែមទាំងមិនធ្វើឱ្យអ្នកឡើងទម្ងន់ទៀតផង ជាងនេះទៅទៀតវាមានរសជាតិឈ្ងុយឆ្ងាញ់ដែលមិនធ្វើឱ្យអ្នកទ្រលាន់ក្នុងការបរិភោគឡើយ។ តើវាជាស៊ុបអ្វីទៅ? ហើយតើវាមានរូបមន្តអ្វីខ្លះក្នុងការចម្អិននោះ?
ស៊ុបប៉េងប៉ោះ
គ្រឿងផ្សំ ៖
- ប៉េងប៉ោះ២ផ្លែ
- ខ្ទឹមស១គ្រាប់
- ការ៉ុតអាធំមួយ
- ទឹក៨០០ក្រាម
- ពពួកបន្លែដែលមានស្លឹកបរិមាណល្មម
- សាច់គោបន្ទះ២០០ក្រាម
- ផ្សិតមួយកញ្ចប់
- ឆៃថាវ និងល្ពៅបរិមាណល្មម
- មាន់២គ្រាប់។
វិធីចម្អិន ៖ អ្នកអាចចិតគ្រឿងផ្សំទាំងអស់ ដូចជាពពួកបន្លែ អ្នកអាចចិតឱ្យមានលក្ខណៈធំបាន រួចដាក់ដាំជាមួយទឹកជាការស្រេច ចុងក្រោយអ្នកអាចបន្ថែមអំបិលបន្តិចបាន ដោយមិនចាំបាច់បន្ថែមគ្រឿងផ្សំដទៃទេ វាក៏មានរសជាតិផ្អែមដូចគ្នាដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com