COVID-19
ជាតិ
អ្នកកើតកូវីដ-១៩ ចំនួន៥១១ករណីទៀតនៅកម្ពុជា ខណៈអ្នកសះស្បើយមានតែ​៦២នាក់
24, Apr 2021 , 6:04 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនៅថ្ងៃនេះ បាន​ប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន​៥១១ករណីទៀតនៅកម្ពុជា និងសះស្បើយ​៦២នាក់។



ក្នុងចំណោម​៥១១ករណី មាន​២ករណីនាំចូល ដែលមានបុរសឥណ្ឌូណេស៊ីអាយុ៤១ឆ្នាំ ទើបមកពីប្រទេសខ្លួន និង​បុរសខ្មែរអាយុ៣២​ឆ្នាំ មកពីកូរ៉េខាងត្បូង។

៥០៩ករណីពាក់ព័ន្ធសហគមន៍​២០កុម្ភៈ ដោយភ្នំពេញមាន​៣១៨នាក់ (៧នាក់ទទួលមរណភាព), ព្រះសីហនុមាន​១២៦នាក់, កណ្តាលមាន​៤៤នាក់, កំពង់ចាមមាន​៥នាក់, ត្បូងឃ្មុំមាន​២នាក់, តាកែវមាន​២នាក់, ស្វាយរៀងមាន២នាក់ (១នាក់ទទួលមរណភាព), កំពង់ធំមាន​២នាក់, កំពង់ឆ្នាំងមាន​៤នាក់ និងបន្ទាយមានជ័យមាន​៤នាក់។

អ្នកជាសះស្បើយ​៦២នាក់ មាន​១នាក់នៅតាកែវ ១នាក់នៅត្បូងឃ្មុំ ៣នាក់នៅព្រៃវែង ៤នាក់នៅកោះកុង និង​៥៣នាក់នៅភ្នំពេញ។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩សរុប​៩៣៥៤ករណី ក្នុងនោះ៨៨១០ករណីពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយមាន​៣២១០នាក់ និងស្លាប់ឡើងដល់៧១នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com