ជាតិ
សិល្បះ
អ្នកលេងចាប៉ីវ័យក្មេងអំពាវនាវរកជំនួយដើម្បីជួយព្រឹទ្ធាចារ្យចាប៉ីពីររូប
28, Apr 2021 , 7:02 pm        
រូបភាព
ដោយ: ថ្មីៗ
សិល្បករ លោក នូ សំណាង អ្នកស្រី ថន សីម៉ា និងលោក យឹង យន បានរួបរួមគ្នារៀបចំកម្មវិធី «តន្រ្តីសប្បុរសធម៍ឧបត្ថម្ភព្រឹទ្ធាចារ្យចាប៉ី» នេះទ្បើងក្នុងគោលបំណងដើម្បីស្វែងរក និងប្រមូលមូលនិធិជួយទៅដល់ព្រឹទ្ធាចារ្យចាប៉ីដងវែងចំនួនពីររូបដែលក្នុងនោះមានដូចជាលោកតា ងាំ ងូ និងលោកតា សៅ អៀង។ សូមបញ្ជាក់ផងដែរថា ព្រឹទ្ធាចារ្យពីររូបខាងលើនេះបាននឹងកំពុងតែជួបប្រទះការលំបាកទាំងផ្នែកជីវភាព និងសុខភាពផងដែរជាពិសេសគឺនៅក្នុងអំឡុងជំងឺកូវីដ១៩នេះ។ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ លោកតាទាំងពីររូបបានជួបប្រទះការលំបាកដោយការបាត់បង់ប្រាក់ចំណូល និងបាត់បង់ឳកាសក្នុងការសម្តែងនៅតាមពិធីបុណ្យនានា ដូចជានៅឯទីវត្តអារាមជាដើម។


 
ហេតុដូចនេះពួកខ្ញុំបាទជាសិល្បករសូមអំពាវនាវទៅដល់បងប្អូនសិល្បករ និងបងប្អូនសប្បុរសជននានាសូមជួយបរិច្ចាគធនធានដោយសទ្ធាជ្រះថ្លាតាមរយៈគណនេយ្យធនាគាររបស់ពួកខ្ញុំ។ 
 
ABA: 000254612 (Nou Samnang)
 
Toanchet: 134565670 រៀល (Nou Samnang), 134565688 ដុល្លា (Nou Samnang)
 
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខ ០១៦ ៦៧៨ ៣៧០ និង ០១៧ ៧៧២ ៥៤៩។ សូមអរគុណ!
 

© រក្សាសិទ្ធិដោយ thmeythmey.com