ជាតិ
កម្ពុជាទទួលបានឱសថបុរាណចិន Linhua Qingwen ចំនួន៨៨ ០០០ប្រអប់
29, Apr 2021 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាលចិន បានផ្តល់ជំនួយឱសថបុរាណចិន Lianhua Qingwen ចំនួន៨៨ ០០០ប្រអប់ដល់កម្ពុជា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ពិធីប្រគល់-ទទួល ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទូ២៩ ខែមេសា ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

 
កាលពីថ្ងៃទី២៧ ខែមេសា ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្របញ្ជិកាជូនឱសថបុរាណចិន «Linhua Gingwen» ដើម្បីចរាចរលើទីផ្សារនៅកម្ពុជា។ វិញ្ញាបនបត្របញ្ជិកាឱសថនេះ មានសុភាពរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
 
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ថា ឱសថបុរាណចិន «Linhua Gingwen» ដែលមិនមែនជាឱសថសំដៅលើការព្យាបាលកូវីដ-១៩ ជាសះស្បើយនោះឡើយ ដោយក្រសួងទទួលស្គាល់ដូចការទទួលស្គាល់ឱសថបុរាណផ្សេងទៀតកន្លងមក។
 
យោងតាមស្ថានទូតចិននៅកម្ពុជា ឱសថបុរាណចិន Linhua Qingwen ដែលជាជំនួយសម្រាប់កម្ពុជាមានតម្លៃសរុប២០ម៉ឺនដុល្លារអាមេរិក។ វាជាឱសថដែលជួយឲ្យអ្នកជំងឺកូវីដ-១៩ មានអាការៈធូរស្បើយ ដូចជាករណីស្តាសាយ ឈឺសាច់ដុំ ក្អក ហៀរសំបោរ និងឈឺក ជាដើម ប៉ុន្តែមិនមែនជាឱសថព្យាបាលកូវីដ-១៩នោះឡើយ៕















 

Tag:
 ឱសថបុរាណចិន
© រក្សាសិទ្ធិដោយ thmeythmey.com