ជាតិ
ពីនេះ ពីនោះ
«ដំឡើង»មានន័យខុសពី«ពំឡើង»ដូចម្តេច?
× «ដំឡើង» មានន័យខុសពីពាក្យ«ពំឡើង»។ ពាក្យទាំងពីរនេះមានថ្នាក់ពាក្យជាកិរិយាសព្ទដូចគ្នា ប៉ុន្តែពាក្យ«ដំឡើង»ក៏ដើរតួជាគុណសព្ទ និងនាមសព្ទផងដែរ។ នេះបើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។
«ដំឡើង»មានន័យថា ធ្វើឲ្យឡើង,ធ្វើឲ្យខ្ពស់ជាងមុន,ធ្វើឲ្យមានកម្លាំង,ធ្វើឲ្យឃើញសម្បើម។ ឧទាហរណ៍៖ ដំឡើងពន្ធដារ, ដំឡើងថ្លៃអីវ៉ាន់, ដំឡើងស្នា, ដំឡើងគ្រូ, ដំឡើងឫក, ដំឡើងឫទ្ធិ ។ លើកផ្គុំរៀបចំតាមលំនាំស្រាប់ : ដំឡើងរទេះ, ដំឡើងរថយន្ត។
«ដំឡើង»ជាគុណសព្ទ ឬនាមសព្ទមានន័យថា ឈ្មោះរដូវដែលទឹកឡើង។ ឧទាហរណ៍៖ រដូវឡើង,ខែដំឡើង។
ចំណែកពាក្យ«ពំឡើង»មានន័យថា ចំកោង,ចំអឺត,ក្រអឺតក្រឱង,ប៉ឺតប៉ោងដោយដំឡើងឫក។ ឧទាហរណ៍៖ ឫកពង់, ឫកពង់ក្រអឺតដូចជាក្ងោកពង់៕
© រក្សាសិទ្ធិដោយ thmeythmey.com