COVID-19
ជាតិ
​មនុស្សជិត ១ពាន់នាក់ ជាសះស្បើយ ខណៈអ្នកស្លាប់​កើន​ដល់​១៤២នាក់​
13, May 2021 , 11:40 am        
រូបភាព
​មនុស្ស ចំនួន ៩៨០នាក់បានជាសះស្បើយពីកូវីដ-១៩ ខណៈ រកឃើញ ៤៤៦ករណីថ្មី។ ​​។ ចំណែក​អ្នកស្លាប់​ថ្មី មាន​៦នាក់ ដែលនាំឱ្យ​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ នៅ​កម្ពុជា​កើនឡើង១៤២នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៣ ឧសភា​នេះ​។​

 
​ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំងនោះ មាន​ ១៥នាក់ ជា​ករណី​នាំចូល​។ ក្រៅពីនេះ គឺ​សុទ្ធតែជា​ករណី​ព្រឹត្តិការណ៍​សហគមន៍​ទាំងអស់​។ កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប២១១៤១នាក់​ហើយ ដោយ​ករណី​នាំចូល​មាន៦០៦ករណី​។ ចំណែក​អ្នកជា​សះស្បើយ​៩៥១៩នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com