COVID-19
ជាតិ
មនុស្ស៣៥៨​នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ ខណ​អ្នកស្លាប់​កើន​ដល់១៤៧​នាក់​
14, May 2021 , 11:28 am        
រូបភាព
​មនុស្ស ចំនួន ៣៥៨នាក់ មាន​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នក​សះស្បើយ​ពី​កូ​វីដ​-១៩ មាន​៣៤៨នាក់​។  អ្នកស្លាប់​ថ្មី មាន៥​នាក់ ដែលនាំឱ្យ​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ នៅ​កម្ពុជា​កើនឡើង​១៤៧នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៤ ឧសភា​នេះ​។​

 
​ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំងនោះ មាន ៨នាក់ ជា​ករណី​នាំចូល​។ កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ២១៤៩៩នាក់​ហើយ ដោយ​ករណី​នាំចូល​មាន​៦១៤ករណី​។ ចំណែក​អ្នកជា​សះស្បើយ​៩៨៦៧នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com