ជាតិ
រថយន្ត
ឡានម៉ាកឡាដាឆ្នាំ១៩៨០មួយគ្រឿង ត្រូវម្ចាស់ទុកចោលហាលថ្ងៃ ហាលភ្លៀងជាច្រើនឆ្នាំ
× កណ្តាល៖ រថយន្ដម៉ាក ឡាដា ប្រភេទនីវ៉ា ជំនាន់ទី១ ពណ៌ខៀវផលិតឆ្នាំ១៩៨០ មួយគ្រឿង ត្រូវបានម្ចាស់វាទុកចោលហាលថ្ងៃ ហាលភ្លៀង អស់ច្រើនឆ្នាំមកហើយ នៅបណ្តោយផ្លូវ ១១៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នាយយ៉ាន នៃសារព័ត៌មានថ្មីៗ បានដឹងថា ឡានដ៏ចាស់ទ្រុឌទ្រោមមួយគ្រឿងនេះ ត្រូវបានម្ចាស់វា ដាក់លក់វាក្នុងតម្លៃ២ពាន់ដុល្លារ។ ទោះយ៉ាងណា ឡាននេះ ទំនងពិបាកនឹងជួលជុលឱ្យដំណើរការឡើងវិញណាស់ ឬបើសិនជាអាច ក៏ត្រូវចំណាយប្រាក់អស់ច្រើនដែរ។
ចង់ដឹងពីសភាពឡានម៉ាកឡាដា ដែលត្រូវបានគេទុកចោលរាប់ឆ្នាំនេះយ៉ាងណា សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
រថយន្ដ ឡាដា នីវ៉ា ជំនាន់ទីមួយ មានលេខកូដក្រុមហ៊ុន ВАЗ-2121។ ВАЗ គឺឈ្មោះក្រុមហ៊ុន ជាអក្សរកាត់រុស្ស៊ី។ ឡាន នីវ៉ា ជំនាន់ទីមួយ ត្រូវបានផលិតក្នុងរោងចក្រផ្សេងៗ ស្ថិតនៅសហភាពសូវៀត ប្រទេសស៊កដានី ប្រទេសអេក្វាទ័រ ប្រទេសរូម៉ានី ប្រទេសអ៊ុយក្រែន ប្រទេសអេហ្ស៊ីប ប្រទេសអ៊ុយរូហ្គាយ ប្រទេសក្រិក និងប្រទេសកាហ្សាក់ស្ថាន ពីឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៩៦។ រហូតមកដល់បច្ចុប្បន្ន ឡាដា នៅតែផលិតរថយន្ដប្រភេទ នីវ៉ា ទៀត
ក្រុមហ៊ុនរថយន្ដរុស្ស៊ីឈ្មោះ АвтоВАЗ បានបង្កើតឡើងម៉ាក ឡាដា នៅឆ្នាំ១៩៦៦ ហើយក្រុមហ៊ុននេះ បានក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសម្ព័ន្ធបារាំង RENAULT តាំងពីឆ្នាំ២០១៤មក៕
© រក្សាសិទ្ធិដោយ thmeythmey.com