ជាតិ
កំពត បាត់ដំបង នៅតែជាទិសដៅទេសចរណ៍ ទោះព្រឹត្តិការណ៍២០កុម្ភៈ មិនទាន់បញ្ចប់
18, May 2021 , 8:59 am        
រូបភាព
ដោយ:
ខេត្តកំពតនៅតែឈរលំដាប់លេខ១ខណៈខេត្តបាត់ដំបងនៅលំដាប់លេខ២ដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហនុ នៅថ្ងទី១៤-១៦ ឧសភា។



ទោះព្រឹត្តិការណ៍២០កុម្ភៈ មិនទាន់បានបិទបញ្ចប់ តែទេសចរប្រមាណ៥ម៉ឺននាក់ ដើរកម្សាន្តទូទាំងប្រទេសក្នុងរយៈពេល៣ថ្ងៃនេះ។ បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍កំពតទទួបាភ្ញៀវទេសចរប្រមាណ ១ម៉ឺន១ពាន់នាក់ ជាចំនួនច្រើនជាងគេបើធៀបជាមួយ២៤រាជធានី-ខេត្តផ្សេងទៀត។ ចំណែកបាត់ដំបង ក៏មានទេសចរប្រមាណ ជិត៨ពាន់នាក់ដែលស្ថិតនៅលំដាប់លេខ២ បន្ទាប់ពីខេត្តកំពត។ ខណៈខេត្តកំពង់ស្ពឺក៏មានទេសចរទៅកម្សាន្តប្រមាណជិត ៦ពាន់នាក់ផងដែរ។ 
 
ដោយឡែកខេត្តកែប និងសៀមរាបដែលតែងមានទេសចរទៅកម្សាន្តច្រើនក្នុងពិធីបុណ្យទាននានា មានទេសចរជាង៤ពាន់នាក់ប៉ុណ្ណោះដើរកម្សាន្ត។ ជាមួយគ្នានេះដែរ ខេត្តព្រះសីហនុ មានទេសចរប្រមានជិត២ពាន់នាក់ប៉ុណ្ណោះ។ ចំណែកខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ មិនមានភ្ញៀវទេសចរដើរកម្សាន្តនោះទេ។


 
លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាល់ថាភ្ញៀវទេសចរចាប់ផ្ដើមមានសកម្មភាពឡើងវិញដោយខុសពី ២សប្តាហ៍កន្លងទៅ។ចំពោះខេត្តដែលមានករណីឆ្លជំងឺកូវីដ-១៩ ទាប ចាប់ផ្ដើមមានភ្ញៀវទេសចរទៅកម្សាន្តច្រើនតែភាគច្រើនជាលក្ខណគ្រួសារ និងការជួបជុំតូច។
 
ចំណែកតំបន់អេកូទេសចរណ៍វិញសម្បូរដោយក្រុមយុវជនទៅកម្សាន្ត។នៅតាមតំបន់ទេសចរណ៍នានាបើកដំណើរការទទួលភ្ញៀវទេសចរ ដោយអនុវត្តវិធានការពារ «៣ កុំ» និង «៣ ការពារ»និងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩និងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តនីមួយៗ។
 
ក្រុមហ៊ុនទេសចរណ៍មួយចំនួនក៏កំពុងគិតគូរពីការរៀបចំកញ្ចប់ទេសចរណ៍ទៅកាន់បណ្ដារាជធានីខេត្តដែលមានករណីឆ្លងជំងឺកូវីដ-១៩ ទាបផងដែរ៕
 



 

© រក្សាសិទ្ធិដោយ thmeythmey.com