ជាតិ
សង្គមជាតិ
មនុស្ស៩នាក់ស្លាប់ដោយសារពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាល
18, May 2021 , 4:01 pm        
រូបភាព
រូបពី អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
រូបពី អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
ដោយ:
ភ្នំពេញ៖ មនុស្សចំនួន៩នាក់បានស្លាប់ នៅក្នុងភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពីពិសារស្រាស និងស្រាថ្នាំ ដោយមានសារធាតុមេតាណុលលើសកម្រិតកំណត់ កាលពីថ្ងៃទី១៧ ខែឧសភា។ នេះបើតាមការផ្សាយព័ត៌មានរបស់មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។

 
ក្រោយពីមានករណីពុលស្រានេះ មន្ត្រីអគ្គនាយក ក.ប.ប. បានចុះស្រាវជ្រាវ ត្រួតពិនិត្យសិប្បកម្មផលិតស្រាស និងស្រាថ្នាំ ដោយរកឃើញលទ្ធផលបឋមថា នៅក្នុងស្រាត្រាំថ្នាំ និងស្រាស គឺមានសារធាតុមេតាណុល ២.៥ភាគរយដូចគ្នា។  
 
ជាមួយគ្នានេះ អាជ្ញាធរក៏បានប្រមូលទុកស្រាទាំងអស់ ពីម្ចាស់សិប្បកម្មផលិត និងបន្តវិភាគពីមូលហេតុពិតប្រាកដទាក់ទងនឹងប្រភពស្រាទាំងនោះ។ មិនតែប៉ុណ្ណោះអាជ្ញាធរក៏បានឲ្យម្ចាស់សិប្បកម្ម ធ្វើកិច្ចសន្យាផ្អាកសិប្បកម្មផលិតស្រាស និងស្រាថ្នាំជាបណ្តាះអាសន្ន និងបន្តអនុវត្តនិតីវិធីច្បាប់។ នេះបើតាមប្រភពដដែល។ 
 
ករណីពុលស្រានេះកន្លងមក ក៏កើតមានកើតឡើងនៅខេត្តកំពង់ឆ្នាំង ដែលបណ្តាលឲ្យស្លាប់មនុស្សជាច្រើននាក់ផងដែរ៕ 
           
 
 
 
 

Tag:
 ពុលស្រា
© រក្សាសិទ្ធិដោយ thmeythmey.com