ជាតិ
សុខភាព
តាកែវ និងបន្ទាយមានជ័យ រកឃើញមនុស្ស១៤៩នាក់ទៀត ឆ្លងកូវីដ-១៩
19, May 2021 , 3:43 pm        
រូបភាព
គ្រូពេទ្យរបស់ក្រសួងសុខាភិបាលកំពុងយកសំណាកលើពលរដ្ឋនៅក្រុងប៉ោយប៉ែត។ រូបថត៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
គ្រូពេទ្យរបស់ក្រសួងសុខាភិបាលកំពុងយកសំណាកលើពលរដ្ឋនៅក្រុងប៉ោយប៉ែត។ រូបថត៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
នាពឹ្រកថ្ងៃទី១៩ឧសភា រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ សុទ្ធតែប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ មានការកើនឡើងដូចគ្នា។ ខេត្តទាំងពីររកឃើញអ្នកឆ្លងថ្មី ១៤៩នាក់។

 
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩ថេមទៀតនេះ មាន៩៤នាក់ ក្នុងនោះ មានស្ត្រី៣៧នាក់ ។ បើតាមរដ្ឋបាលខេត្តដដែល មនុស្សដែលបានឆ្លងកូវីដ-១៩ទាំងនោះ គឺមានវ័យចន្លោះ ២ឆ្នាំដល់ ៦៣ឆ្នាំ។  
 
ដោយឡែកខេត្តតាកែវវិញ អាជ្ញាធរ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៥នាក់បន្ថែមទៀត ដោយភាគច្រើនជាកម្មករ-កម្មការិនី រោងចក្រ។បើតាមរដ្ឋបាលខេត្ត មនុស្សទាំង៤៥នាក់ខាងលើ មានអាសយដ្ឋាននៅស្រុកបាទី២៥នាក់,ស្រុកព្រៃកប្បាស១១នាក់,ស្រុកដូនកែវ២នាក់,ស្រុកអង្គរបូរី២នាក់,ស្រុកកោះអណ្ដែត២នាក់,ស្រុកបូរីជលសារ២នាក់ និងស្រុកទ្រាំង១នាក់។
 
ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩នេះ រដ្ឋបាលខេត្តទាំងពីរ បានអំពាវនាវដល់ពលរដ្ឋនិងសាធារណជនទាំងអស់ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោគជាមួយអ្នកជំងឺកូវីដ-១៩ ទាំងនោះ  រួសរាន់មកជួបគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាស័ក នៅតាមផ្ទះរៀងៗខ្លួន។ 
 
គិតត្រឹមថ្ងៃទី១៩ឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៣២៨២នាក់ ដោយសះស្បើយមាន ១៤៩៥៥នាក់ និងស្លាប់កើនដល់ ១៥៩នាក់៕
 
 

Tag:
 COVID-19
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com