COVID-19
ជាតិ
ផ្សារនានានៅក្រុងតាខ្មៅ បន្តបិទ១សប្តាហ៍ទៀត ក្រោយបញ្ចប់ការបែងចែកតំបន់
20, May 2021 , 9:25 am        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល
ដោយ:
រដ្ឋបាលខេត្តកណ្ដាល សម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយក៏មិនមានការបែងចែកតំបន់លឿងទុំ ឬលឿងទៀតដែរ។ ទោះយ៉ាងណា ផ្សាររដ្ឋទាំងអស់ នឹងបន្តបិទទ្វាររយៈពេល៧ថ្ងៃទៀត។


 
ដ្បិតរដ្ឋបាលខេត្តកណ្ដាល បញ្ចប់ការកំណត់តំបន់លឿងទុំ និងតំបន់លឿងនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ តែផ្សាររដ្ឋទាំងអស់នៅតែបន្តបិទរយៈពេល១សប្តាហ៍ទៀត គឺរហូតដល់ថ្ងៃទី២៦ ឧសភា។ នេះបើតាមសេចក្ដីជូនដំណឹងដោយឡែកពីគ្នារបស់រដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៩ឧសភា ដែលបញ្ជាក់ថាបន្តបិទផ្សារគឺដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
លោក អភិបាលខេត្តកណ្ដាល បានរៀបរាប់ដូច្នេះ៖«បញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដោយបានកំណត់ជា«តំបន់លឿងទុំ»
និង«តំបន់លឿង» ចាប់ពីថ្ងៃទី២០ ខែឧសភា តទៅ។ និងបន្តផ្អាកផ្សាររដ្ឋទាំងអស់ ក្នុងភូមិសាស្រ្ត ក្រុងតាខ្មៅ ខេត្តកណ្ដាល »។
 
ពាក់ព័ន្ធនឹងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានបញ្ជាក់នៅក្នុងសេចក្តីសម្រេចនេះដែរថា អាជ្ញាធរ នៅតែបន្តជំរុញ និងសម្របសម្រួល លើការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋខេត្តកណ្ដាល ឲ្យបានលឿន និងឆាប់រហ័ស។ ទន្ទឹមនឹងនេះ មន្ត្រីមានសមត្ថកិច្ចក៏បន្តតម្រូវឱ្យកន្លែងលក់ម្ហូបអាហារ ហាងទំនិញ ការផ្គត់ផ្គង់ទំនិញ អាជីវកម្មដ្ឋាន និងសេវាកម្មចាំបាច់នានា អនុវត្តតាមវិធានការសុខាភិបាល រក្សាគម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ និងលាងសម្អាតដៃសម្លាប់មេរោគផងដែរ៕
 
 

Tag:
 តាខ្មៅ
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com