COVID-19
ជាតិ
ប៉ោយប៉ែតមានអ្នកឆ្លងកូវីដ-១៩ ដល់ទៅ១៤៦នាក់ ដោយភាគច្រើនជាជនបរទេស
20, May 2021 , 10:48 am        
រូបភាព
គ្រូពេទ្យយកសំណាករបស់ពលរដ្ឋពាក់ព័ន្ធ នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៨ ឧសភា។ រូបភាព៖ ហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យ
គ្រូពេទ្យយកសំណាករបស់ពលរដ្ឋពាក់ព័ន្ធ នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៨ ឧសភា។ រូបភាព៖ ហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យ
ដោយ: ថ្មីៗ
មនុស្ស ១៤៦នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ ដោយជាង១០០នាក់ជាជនបរទេស។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ អ្នកវិជ្ជមានទាំងអស់នេះ គឺសុទ្ធតែមានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត។

 
ក្នុងចំណោមអ្នកវិជ្ជមានទាំង ១៤៦នាក់ មាន១១៣នាក់ មានអាសយដ្ឋាននៅសង្កាត់ប៉ោយប៉ែត, ១៤នាក់ នៅសង្កាត់ក្បាលស្ពាន១, ចំនួន១២នាក់, នៅសង្កាត់អូរជ្រៅសង្កាត់បាលិលេយ្យ១ និងសង្កាត់សាមគ្គីមានជ័យ មាន៣ករណីរៀងខ្លួន និង១នាក់ នៅសង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត។
 
ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ពលរដ្ឋនិងសាធារណជនទាំងអស់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ទាំងនោះ  រួសរាន់ទៅជួបគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាស័ក នៅតាមផ្ទះរៀងៗខ្លួន។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៣២៨២នាក់ ដោយសះស្បើយមាន ១៤៩៥៥នាក់ និងស្លាប់កើនដល់ ១៥៩នាក់៕
 

Tag:
 ប៉ោយប៉ែត
 បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com