COVID-19
ជាតិ
កូវីដ-១៩៖ អ្នកឆ្លងថ្មីសរុបជាង១២០នាក់នៅកំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង និងកំពង់ធំ
20, May 2021 , 11:30 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
ដោយ:
ភ្នំពេញ៖ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នៅតែរកឃើញអ្នកឆ្លងកូវីដ-១៩ រៀងៗខ្លួនជាបន្តបន្ទាប់។ ខណៈខេត្តទាំង៤ បានរកឃើញអ្នកឆ្លងកូវីដ-១៩ នៅថ្ងៃទី១៩ ខែឧសភា សរុបចំនួន ១២១នាក់។ ក្នុងនោះ ខេត្តកំពង់ចាមមានអ្នកឆ្លង៥២នាក់,កំពង់ស្ពឺ៤៣នាក់,ខេត្តកំពង់ឆ្នាំង២១នាក់ និងខេត្តកំពង់ធំ៥នាក់។

 
កំពង់ចាម៖ ករណីថ្មីទាំង៥២នាក់ជាស្ត្រីពាក់ព័ន្ធនឹងកម្មការិនីរោងចក្រ
 
បើតាមរដ្ឋបាលខេត្ត ស្រ្តីទាំង៥២នាក់ បានប៉ះពាល់ជាមួយកម្មការិនីរោងចក្រដែលមាន វិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម។ អ្នកទាំងនោះ មានអាសយដ្ឋាន នៅស្រុកជើងព្រៃ២៨នាក់ ស្រុកព្រៃឈរ១២នាក់,ស្រុកបាធាយ៩នាក់,ខេត្តកណ្ដាល១នាក់ និងខេត្តកំពង់ធំ១នាក់។
 
កំពង់ស្ពឺ៖ ករណីថ្មី៤៣នាក់ ភាគច្រើនជាកម្មកររោងចក្រ
 
ករណីថ្មីចំនួន៤៣នាក់ទៀត ភាគច្រើនអ្នកធ្វើការរោងចក្រ និងក្រុមគ្រួសាររបស់ពួកគេ ដោយរួមទាំងកុមារ ៥នាក់ផងដែរ។ បើតាមការប្រកាសរបស់រដ្ឋបាលខេត្តអ្នកទាំង៤៣នាក់ មានអាសយដ្ឋាននៅស្រុកភ្នំស្រួច២៤នាក់,ស្រុកសំរោងទង៩នាក់,ស្រុកបសេដ្ឋ៤នាក់,ស្រុកគងពិសី៤នាក់ និងក្រុងច្បារមន២នាក់។ 

កំពង់ឆ្នាំង៖ ករណីថ្មី២១នាក់ សុទ្ធតែជាអ្នកធ្វើការរោងចក្រ
 
រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកទាំង២១នាក់ ដែលសុទ្ធតែជាធ្វើការរោងចក្រ មានអាសយដ្ឋាននៅស្រុកសាមគ្គីមានជ័យ១២នាក់,ស្រុកកំពង់ត្រឡាច៧នាក់ និងពីខេត្តកំពង់ស្ពឺ២នាក់។
 
កំពង់ធំ៖ ៥ករណីថ្មី ក្នុងនោះ២នាក់មកពីថៃ
 
កំពង់ធំបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥នាក់ក្នុងភូមិសាស្រ្តរបស់ខ្លួន។ បើតាមរដ្ឋបាលខេត្ត អ្នកទាំង៥នាក់មានអាសយដ្ឋាននៅស្រុកតាំងគោក ហើយក្នុងចំណោមនោះ មាន៣នាក់ធ្វើការរោងចក្រ និង២នាក់បានធ្វើដំណើរពីប្រទេសថៃ។
 
រដ្ឋបាលខេត្តនីមួយៗ បានអំពាវនាវដល់បងប្អូនដែលបានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឹខាងលើ រួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិត ព្រមទាំងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤៕
 

Tag:
 កំពង់ចាម
 កំពង់ស្ពឺ
 កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com