ជាតិ
សេដ្ឋកិច្ច
ជាង៤ខែ កម្ពុជា នាំចេញផលិតផលកសិកម្ម១២មុខ ជាង៤លានតោន
26, May 2021 , 8:59 am        
រូបភាព
កិច្ចប្រជុំរបស់ក្រសួងកសិកម្មស្ដីពីវឌ្ឃនភាពវិស័យកសិកម្ម នៅថ្ងៃទី២៥ ខែឧសភា (រូបពីហ្វេសប៊ុកលោក វេង សាខុន)
កិច្ចប្រជុំរបស់ក្រសួងកសិកម្មស្ដីពីវឌ្ឃនភាពវិស័យកសិកម្ម នៅថ្ងៃទី២៥ ខែឧសភា (រូបពីហ្វេសប៊ុកលោក វេង សាខុន)
ដោយ:
រយៈពេលជិត៥ខែ កម្ពុជា បាននាំចេញផលិតផលកសិកម្មសំខាន់ចំនួនជិត ៤.១៤លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ ការនាំចេញនេះ កើនជាងឆ្នាំ២០២០ចំនួនជិត ១.១២លានតោន។ ក្នុងចំណោមផលិតផលកសិកម្ម ១២មុខនោះ មានស្រូវចំនួន ១.៦០លានតោន។

 
បើតាមលោក វេង សាខុន ផលិតដែលបាននាំចេញទាំងនោះមាន ចំណិតដំឡូងមី ១.២លានតោន,គ្រាប់ស្វាយចន្ទី មានចំនួន ៨០ម៉ឺនតោន, គ្រប់ពោត ១៣៤ ០៧៩តោន,សណ្ដែបាយ ១១ ១០០តោន,ចេកស្រស់ ១៩៧ ៥៨៨តោន,ផ្លែក្រូចថ្លុង ២១ ១១៨តោន,ផ្លែស្វាយស្រស់ ១៥២ ០៩០តោន,ដំណាប់ស្វាយ ១០ ៥៥៣តោន,ដូងប្រេង ១៩ ៩១៦តោន,ម្រេច ៦ ៧៩៨តោន និងម្ទេសស្រស់ ៥៦ ៥០៧តោន។
 
ដ្បិតថា កម្ពុជា ជួបបញ្ហាកូវីដ-១៩ តែសកម្មភាពបង្កបង្កើនផល នៅតែមមាញឹក។ ក្នុងរដូវវស្សាឆ្នាំនេះ កម្ពុជា សម្រេចបានប្រមាណ ២៧,១៣ភាគរយ លើផែនការ ២ ៦០៩លានហិកតា៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com