ជាតិ
សង្គមជាតិ
អតីតព្រះរាជអាជ្ញា លោក តុប ច័ន្ទសិរីវុធ ត្រូវបានដោះលែង ក្រោយជាប់ពន្ធនាគារ១១ឆ្នាំ
29, May 2021 , 10:34 am        
រូបភាព
លោក តុប ច័ន្ទសិរីវុធ អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់
លោក តុប ច័ន្ទសិរីវុធ អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់
ភ្នំពេញ៖ អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ បានត្រាស់បង្គាប់លើកលែងទោស ក្រោយបុគ្គលនេះបានជាប់ពន្ធនាគារប្រមាណ១១ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទីនៅថ្ងៃទី៣មីនា ឆ្នាំ២០២១។


 
អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់រូបនេះ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ១៩ឆ្នាំ តាមសាលដីកាព្រហ្មទណ្ឌស្ថាពថ្ងៃទី៦មីនា ២០១៣ របស់តុលាការកំពូល។ លោក តុប ច័ន្ទសិរីវុធ ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែវិច្ឆិកា ឆ្នាំ២០១០ ក្នុងសំណុំរឿងពុករលួយ។ អំពើពុករលួយទាំងនោះរួមមាន បទ​បង្ខាំងមនុស្ស​ខុស​ច្បាប់​ ​និង​បទ​ជំរិត​ទារ​ប្រាក់​ ​នេះ​បើ​យោង​តាម​ក្រុម​មន្ដ្រី​តុលាការ ​និង​មន្ដ្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស។
 
ក្រៅពីលោក ច័ន្តសិរីវុធ កាលនោះមាន បក្ខពួក​ពីរ​នាក់​ទៀត គឺលោក ឈិត វុទ្ធី អាយុ ៤០ ឆ្នាំ ត្រូវ​ជាប់​ពន្ធនាគារ ១៦ ឆ្នាំ និង រស់ សំណាង អាយុ ៤០ ឆ្នាំ ត្រូវ​ជាប់​ជាប់​ពន្ធនាគារ ១៥ ឆ្នាំ។ 
 
សូមបញ្ជាក់ថា លោក ច័ន្ទសិរីវុធ ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ខែ​មិថុនា ឆ្នាំ២០០១ ហើយក៏​ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ក្នុង​ខែ​កុម្ភៈឆ្នាំ២០០៧។ ចុះដល់ខែមករា ឆ្នាំ២០១៥ លោក​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​នៃ​អង្គ​ចៅក្រម៕  
 

Tag:
 ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com