COVID-19
ជាតិ
កូវីដ-១៩៖ វិជ្ជមានថ្មី៦៩០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបកើនជាង៣ម៉ឺននាក់
× កម្ពុជា រកឃើញមនុស្ស ៦៩០នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះ៥៥ នាក់ជាករណីនាំចូល។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទីចន្ទ ទី៣១ ឧសភានេះ ដែលបានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ ចំនួន ៤៤៨នាក់ ក៏បានជាសះស្បើយផងដែរ ខណៈអ្នកស្លាប់មាន៥នាក់ទៀត។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៣០ ០៩៤នាក់ ក្នុងនោះករណីនាំចូលសរុបមាន ៩០០នាក់។ អ្នកជាសះស្បើយ ២២ ៦៣៦នាក់ ខណៈអ្នកស្លាប់ កើនដល់ ២១៤នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com