ជាតិ
ពីនេះ ពីនោះ
សំរាមធ្លាក់ដល់ដី មិនខ្ចីធ្វើដឹង…!
× ប្រធានបទសំរាម គឺជាអ្វីដែលមហាជនមួយចំនួនបានលើកយកមកជជែកគ្នាស្ទើរគ្រប់ពេល។ តើវាជាកំហុសនរណានៅពេលគេឃើញសំរាមធ្លាក់ដល់ដី ហើយគ្មានអ្នករើស។ ពេលខ្លះ គេសង្កេតឃើញ ស្លាកសរសេរណែនាំកុំឲ្យចោលសំរាមគ្រប់ទីកន្លែង។ ប៉ុន្តែ អ្នកបោះ នៅតែបោះ!
-ហាមចោលសំរាមនៅទីនេះ!
-ផាក១០ម៉ឺនរៀល បើចោលសំរាមនៅទីនេះ!
-ហាម«ឆ្កែ»ចោលសំរាម!
-អ្នកស្រឡាញ់រថយន្តអ្នក តែខ្ញុំស្រឡាញ់បរិស្ថានខ្ញុំ!
-ហួសចិត្ត អាណិតសំរាម ព្រោះ គេប្រើហើយ គេបោះចោលដោយគ្មានអាណិត!
-យុវជនសំរាម!
-សំរាមធ្លាក់ដល់ដី គ្មានអ្នកស្រដីមួយម៉ាត់!
នៅក្នុងសំណេរខ្លីនេះ អ្នកនិពន្ធមានការភ្ញាក់ផ្អើលខ្លាំងមែនទែនក្រោយពេលឃើញសំណល់ប្លាស្ទិកជាច្រើនត្រូវបានគេបោះបង់ចោលនៅលើវាលខ្សាច់នៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០), ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីគម្រោង AEON 3។ ប៉ុន្មានខែមុន ដោយសារកូវីដ មនុស្សម្នា បាននាំគ្នាទៅកម្សាន្តនៅលើវាលខ្សាច់ដែលគេចាក់សម្រាប់បម្រើគម្រោងនានា។
ដំបូងឡើយ គ្មានឡើយសំរាម ឬសំណល់ប្លាស្ទិក តែប៉ុន្មានខែក្រោយមក វត្តមានសំរាមបង្ហាញខ្លួនគួរឲ្យខ្ពើមខ្លួនឯង។
សំរាមធ្លាក់ដល់ដី អ្នកបោះមិនខ្ចីធ្វើដឹង…!
© រក្សាសិទ្ធិដោយ thmeythmey.com