ជាតិ
ភ្លៀង នឹងបន្តធ្លាក់លាយឡំនឹងខ្យល់ ចាប់ពីថ្ងៃទី២-៨ ខែមិថុនា
02, Jun 2021 , 7:59 am        
រូបភាព
រូបភាព ក្រសួងធនធានទឹក និង ឧតុនិយម
រូបភាព ក្រសួងធនធានទឹក និង ឧតុនិយម
ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២-៨ ខែមិថុនានេះ កម្ពុជា នឹងទទួលរងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលធ្វើឱ្យមានបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់។ បើតាមក្រសួងធនធានទឹកដដែល ចាប់ថ្ងៃទី២-៤ ខែមិថុនា មានខ្យល់មូសុងនិរតីមានកម្លាំងខ្សោយ និងពីថ្ងៃទី៥-៨ ខែមិថុនា មានខ្យល់មូសុងនិរតីមានកម្លាំងពីបង្គួរទៅខ្លាំង។



ការព្យាករណ៍របស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី១ មិថុនា បញ្ជាក់ថា តាមបណ្ដាខេត្តមួយចំនួន នៅតំបន់វាលទំនាប់កណ្ដាល នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ចាប់ពីថ្ងៃទី២-៥ មិថុនា។ ដោយឡែកនៅថ្ងៃទី ៦-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ។ 
 
ចំណែកឯ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ចាប់ពីថ្ងៃទី ២-៤ មិថុនា នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី៥-៨ មិថុនា អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ។ 
 
ក្រសួងធនធានទឹក បន្តថា តំបន់ជាប់មាត់សមុទ្រវិញ ចាប់ពីថ្ងៃទី ២-៥ មិថុនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ និងពីថ្ងៃទី៦ -៨ ខែមិថុនា ភ្លៀងអាចធ្លាក់ក្នុងកម្រិតបង្គួរ ទៅច្រើន។ រីឯនៅលើផ្ទៃទឹកសមុទ្រ នឹងអាចមានភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ 
 
ស្ថានភាពបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋ ប្រុងប្រយ័ត្ន និងបាតុភូតធម្មជាតិទាំងនេះ ដើម្បីរក្សាសុវត្តិភាព៕
 

Tag:
 ខ្យល់មូសុង
  និរតី
© រក្សាសិទ្ធិដោយ thmeythmey.com