COVID-19
ជាតិ
កម្ពុជារកឃើញ​៧៥០​នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ សះស្បើយ​៦៥៣នាក់ ខណៈ​១០នាក់​ទៀត​ស្លាប់​
02, Jun 2021 , 11:38 am        
រូបភាព
កម្ពុជា​រកឃើញ​មនុស្ស ៧៥០នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ ខណៈ ៦៥៣នាក់​បានជា​សះស្បើយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២ មិថុនា ដែល​បាន​ឱ្យដឹងទៀតថា ក្នុងចំណោម​អ្នក​នាំចូល​ទាំង ៧៥០នាក់​នោះ មាន​៣៤​នាក់​ជា​ករណី​នាំចូល ខណៈ​អ្នក​ស្លាប់មាន ១០នាក់​ទៀត​។

 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប ៣១៤៦០​នាក់ ក្នុងនោះ​ករណី​នាំចូល​សរុប​មាន ៩៦៥នាក់​។ អ្នកជា​សះស្បើយ ២៤០៤២​នាក់ ខណៈ​អ្នកស្លាប់ កើន​ដល់ ២៣០​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com